Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! រ៉ុកកែត១០គ្រាប់ វាយប្រហារមូលដ្ឋានកងទ័ពអាមេរិកនៅ អ៊ីរ៉ាក់

បានផុស

នៅ

រ៉ុកកែតយ៉ាងតិច១០គ្រាប់ បានវាយប្រហារមូលដ្ឋានទ័ពអាកាស Ain al-Asad ក្នុងខេត្ត Anbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមលោកវរសេនីយ៍ឯក Wayne Marotto អ្នកនាំពាក្យកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ។

លោក Marotto បាននិយាយថា រ៉ុកកែតបានវាយប្រហារមូលដ្ឋានទ័ពអាកាសដែលជាកន្លែងឈរជើងរបស់កងកម្លាំងសហរដ្ឋអាមេរិក ក្រុមចម្រុះនិងអ៊ីរ៉ាក់នៅម៉ោង៧និង២០នាទីព្រឹក (ម៉ោងនៅអ៊ីរ៉ាក់)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ គេនៅមិនទាន់ដឹងថាតើមានអ្នកស្លាប់ឬរងរបួសដែរឬអត់នោះទេ។

នេះគឺជាការវាយប្រហារលើកដំបូង ចាប់តាំងពីសហរដ្ឋអាមេរិកនិយាយថា ខ្លួនបានវាយប្រហារគោលដៅរបស់ក្រុមជីវពលដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ នៅតាមបណ្តោយព្រំដែនអ៊ីរ៉ាក់ – ស៊ីរីកាលពីសប្តាហ៍មុន៕

សម្រាប់ព័ត៌មានលម្អិត កម្ពុជាថ្មី នឹងផ្តល់ជូននាពេលក្រោយ!

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម