ព័ត៌មានអន្ដរជាតិ
អស្ថិរភាពភាគខាងត្បូងថៃ៖ ផ្ទុះការវាយប្រហារ២ដងសម្លាប់មនុស្ស៥នាក់និងរបួស១៣នាក់
មនុស្ស៥នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួសនៅក្នុងការវាយប្រហារចំនួនពីរលើកនៅភាគខាងត្បូងប្រទេសថៃដែលជាតំបន់មានជម្លោះតាំងពីឆ្នាំ២០០៤។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ខែមីនានេះ។

ជម្លោះបានផ្ទុះឡើងនៅក្នុងខេត្តភាគខាងត្បូងរបស់ប្រទេសថៃចាប់តាំងពីឆ្នាំ ២០០៤ ដោយបានសម្លាប់មនុស្សជាង ៧០០០នាក់ ដោយសារក្រុមឧទ្ទាមនៅក្នុងតំបន់ដែលភាគច្រើនកាន់សាសនាឥស្លាមប្រយុទ្ធដើម្បីឯករាជ្យភាពកាន់តែខ្លាំងឡើង។
ប៉ូលិសខេត្ត បាននិយាយថា ក្រុមវាយប្រហារមានគ្នាជាង១០នាក់បានបើកការបាញ់ប្រហារនៅខាងក្រៅការិយាល័យស្រុក Sungai Kolok ខេត្ត Narathiwat ដែលជាទីប្រជុំជនមួយនៅជាប់ព្រំដែនថៃ-ម៉ាឡេស៊ី នៅម៉ោងប្រហែល ៧ យប់ថ្ងៃសៅរ៍។ ជនសង្ស័យក៏បានគប់គ្រឿងផ្ទុះ និងបំផ្ទុះគ្រាប់បែកដែលបង្កៃទុក ដោយបានសម្លាប់អ្នកស្ម័គ្រចិត្តការពារ២នាក់ដែលយាមការិយាល័យ និង១២នាក់ផ្សេងទៀតរងរបួសរួមទាំងជនស៊ីវិល៤នាក់។

ការវាយប្រហារដាច់ដោយឡែកមួយទៀតកើតឡើងនៅស្រុក Saiburi ក្នុងខេត្ត Pattani ជាប់នោះកាលពីម៉ោង១១យប់ថ្ងៃសៅរ៍ តាមរយៈការបំផ្ទុះនៅតាមដងផ្លូវ ដោយបណ្តាលមនុស្សបីនាក់បានស្លាប់ ក្នុងនោះមានជំនួយការភូមិ២នាក់ និងម្នាក់ទៀតជាកងសន្តិសុខយាមតំបន់នោះ។
បន្ទាប់ពីការវាយប្រហារនេះនាយករដ្ឋមន្ត្រីថៃ លោកស្រី Paethongtarn Shinawatra ក៏បានឲ្យបង្កើនចំនួនកងកម្លាំងសន្តិសុខនៅភាគខាងត្បូងធ្វើការនៅវេនយប់។
ភាគខាងត្បូងរបស់ប្រទេសថៃមានក្រុមឧទ្ទាមដែលភាគច្រើនកាន់សាសនាឥស្លាមដែលបានកាន់កាប់តំបន់នេះកាលពីជាងមួយសតវត្សមុននិងមានវប្បធម៌ខុសប្លែកពីតំបន់ផ្សេងទៀតដែលភាគច្រើនកាន់ព្រះពុទ្ធសាសនា។ តំបន់នេះត្រូវបានកងកម្លាំងសន្តិសុខថៃរឹតបន្តឹងយ៉ាងខ្លាំង៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


