ព័ត៌មានអន្ដរជាតិ
NGO៖ កងកម្លាំង RSFគាំទ្រប្រធានាធិបតីស៊ូដង់សម្លាប់មនុស្សរាប់រយនាក់
ក្រុមឃ្លាំមើលសិទ្ធិមនុស្សរបស់ NGO បានឲ្យដឹងថា កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) បានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងការវាយប្រហារតាមភូមិនានារយៈពេលបីថ្ងៃនៅភាគខាងត្បូងក្នុងរដ្ឋ White Nile។ យោងការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៩ខែកុម្ភៈ។

ក្រុមតាមដានការរំលោភសិទ្ធិក្នុងសង្គ្រាមរយៈពេល២១ខែរវាងកងទ័ពស៊ូដង់គាំទ្រមេបញ្ជាការ និង កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានឲ្យដឹងថា ការវាយប្រហារលើភូមិនានានៅជិតទីប្រជុំជន al-Gitaina ដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានសម្លាប់មនុស្សជាង២០០នាក់ ដោយសម្លាប់នៅនឹងកន្លែង ចាប់ពង្រាត់ និង លួចប្លន់ ខណៈជនរងគ្រោះមួយចំនួនបានលង់ទឹកស្លាប់ ពេលដែលព្យាយាមរត់គេចខ្លួនឆ្លងទន្លេនីល។ ការវាយប្រហារនិងការសម្លាប់នេះត្រូវបានហៅថាជា«ការសម្លាប់រង្គាល»។
បើតាមក្រសួងការបរទេសស៊ូដង់ ដែលមានសម្ព័ន្ធមិត្តនឹងកងទ័ពរបស់ប្រទេសស៊ូដង់ បាននិយាយថា ចំនួនជនរងគ្រោះ រហូតមកដល់ពេលនេះមានដល់ទៅ៤៣៣នាក់ រួមទាំងទារកផង និងមានអ្នករបួសរាប់សិបអ្នកទៀត។ យោងតាមអ្នកស្រុកម្នាក់ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា RSF បានជិះម៉ូតូបើកការបាញ់រះទៅលើមនុស្សនៅតាមដងផ្លូវនិងនៅខាងក្នុងផ្ទះរបស់ពួកគេ។
ការវាយប្រហារដែលត្រូវបានគេរាយការណ៍នេះកើតឡើងនៅពេលដែលរដ្ឋាភិបាលប្រទេសស៊ូដង់បានចាប់ផ្តើមប្រឆាំងនឹងក្រុម RSF នៅក្នុងនិងជុំវិញរដ្ឋធានី Khartoum ចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Al-Gitaina។
គួរបញ្ជាក់ថា ស៊ូដង់បានជាប់ក្នុងជម្លោះស៊ីវិលតាំងពីខែមេសាឆ្នាំ២០២៣ ដោយកងកម្លាំងរបស់មេទ័ព Abdel Fattah al-Burhan កំពុងប្រយុទ្ធជាមួយអតីតអនុប្រធានរបស់គាត់គឺមេបញ្ជាការ RSF Mohamed Hamdan Dagalo ដែលត្រូវបានគេស្គាល់ជាទូទៅថា Hemedti ។ ភាគីទាំងពីរត្រូវបានចោទប្រកាន់ពីបទរំលោភបំពាន និងឧក្រិដ្ឋកម្មសង្គ្រាម ខណៈសង្គ្រាមនេះបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ជម្លៀសខ្លួនជាង១២ លាននាក់ និងបានបង្កើតជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតមិនធ្លាប់មាន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


