ព័ត៌មានអន្ដរជាតិ
ស្លាប់៤០នាក់ ក្រោយយោធាមីយ៉ាន់ម៉ាវាយប្រហារតាមអាកាសលើភូមិមួយកន្លែង
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ាទៅលើភូមិមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិច បានសម្លាប់មនុស្សប្រហែល ៤០នាក់ និងយ៉ាងហោចណាស់ ២០ នាក់ផ្សេងទៀតរងរបួស ខណៈផ្ទះរាប់រយខ្នងបានឆាបឆេះ។

ការវាយប្រហារនេះ បានកើតឡើងកាលពីថ្ងៃពុធទី៨ខែមករាឆ្នាំ២០២៥នៅក្នុងភូមិ Kyauk Ni Maw លើកោះ Ramree ចម្ងាយ ៣៤០គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង Yangon និងជាតំបន់គ្រប់គ្រងដោយកងទ័ពជនជាតិភាគតិច Arakan នៅភាគខាងលិចរដ្ឋរ៉ាឃីន។
លោក Khaing Thukha អ្នកនាំពាក្យកងទ័ព Arakan បានប្រាប់សារព័ត៌មាន AP ថា៖ « មានថយន្តហោះចម្បាំងមួយគ្រឿងបានទម្លាក់គ្រាប់បែកលើភូមិនេះកាលពីរសៀលថ្ងៃពុធ ដោយបានសម្លាប់ជនស៊ីវិល ៤០ នាក់ និងជាង ២០ នាក់ផ្សេងទៀតរងរបួស។ អ្នកស្លាប់ទាំងអស់គឺជាជនស៊ីវិល ក្នុងចំណោមអ្នកស្លាប់ និងរបួសមានស្ត្រី និងកុមារ ហើយអគ្គិភ័យបានរាលដាលពេញភូមិបំផ្លាញផ្ទះជាង ៥០០ខ្នង»។
ស្ថានភាពនៅក្នុងភូមិមិនអាចបញ្ជាក់ដោយឯករាជ្យបានទេ ដោយសារការប្រើប្រាស់អ៊ីនធឺណិត និងសេវាទូរសព្ទចល័តនៅក្នុងតំបន់ភាគច្រើនត្រូវបានកាត់ផ្តាច់។ ជាមួយគ្នានេះ គេមិនដឹងថាហេតុអ្វីបានជាភូមិនេះត្រូវបានគេកំណត់គោលដៅនោះទេ ខណៈដែលយោធាមិនបានប្រកាសពីការវាយប្រហារណាមួយនោះទេ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ារងការវាយប្រហាដោយអំពើហិង្សាចាប់តាំងពីរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងខែកុម្ភៈឆ្នាំ២០២១។ បន្ទាប់ពីនោះមក យោធាបានប្រើប្រាស់កម្លាំងដ៍សាហាវដើម្បីបង្ក្រាបបាតុកម្ម និងក្រុមគូប្រជែងដណ្ដើមទឹកដី ហើយមកដល់ពេលនេះទឹកដីមួយចំនួនធំនៃប្រទេសជាប់គាំងក្នុងជម្លោះនៅឡើយ។
រដ្ឋាភិបាលយោធាបានបង្កើនការវាយប្រហារតាមអាកាសក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះទៅលើក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យប្រដាប់អាវុធដែលត្រូវបានគេស្គាល់ថាជាកងកម្លាំងការពារប្រជាជន និងលើក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលបានប្រយុទ្ធអស់រយៈពេលជាច្រើនទសវត្សរ៍ដើម្បីឯករាជ្យភាព។ ក្រុមទាំងពីរនេះ ពេលខ្លះក៏ធ្វើប្រតិបត្តិការរួមគ្នាប្រឆាំងនឹងយោធាផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


