ព័ត៌មានអន្ដរជាតិ
Breaking News! កងកម្លាំងមីយ៉ាន់ម៉ា បាញ់សម្លាប់បាតុករ៦នាក់ទៀត
មនុស្សចំនួន៦នាក់ ត្រូវបានសម្លាប់នៅថ្ងៃពុធនេះ ខណៈកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បាញ់ទៅលើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។
យោងតាមអ្នកជំនាញវេជ្ជសាស្ត្របាននិយាយប្រាប់ AFP តាមទូរស័ព្ទថា មនុស្ស៤នាក់ ត្រូវបានបាញ់សម្លាប់ក្នុងពេលតវ៉ានៅទីក្រុងមួយ កណ្តាលប្រទេសមីយ៉ាន់ម៉ា។

ក្រុមគ្រូពេទ្យបានប្រាប់ AFP ថា បាតុករពីរនាក់ផ្សេងទៀត បានស្លាប់នៅក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំបំផុតលំដាប់ទី២របស់ប្រទេសនេះ។
គ្រូពេទ្យម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ជនរងគ្រោះម្នាក់នៅទីក្រុង Mandalay ត្រូវគេបាញ់ចំក្បាលនិងម្នាក់ទៀតចំដើមទ្រូង។

ការតវ៉ាក្នុងទីក្រុងភាគកណ្តាល Myingyan ក៏ប្រែក្លាយជាអំពើហិង្សាផងដែរ នៅពេលកងកម្លាំងសន្តិសុខ ប្រឈមមុខជាមួយក្រុមបាតុករ។
អំពើហិង្សាថ្ងៃពុធនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រជាជាតិអាស៊ីអាគ្នេយ៍ រួមទាំងអ្នកតំណាងយោធារបស់ប្រទេសមីយ៉ាន់ម៉ាលោក Wunna Maung Lwin ផងដែរបានពិភាក្សាគ្នាអំពីវិបត្តិនេះនៅក្នុងការប្រជុំតាមវីដេអូ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AFP
ចុចអាន៖ បែកធ្លាយ ឧបករណ៍យោធាមីយ៉ាន់ម៉ា ប្រើបង្ក្រាបបាតុករប្រឆាំងរដ្ឋប្រហារ
ចុចអាន៖ មើលហើយរន្ធត់! ថតជាប់ស្ដែងៗ និស្សិតបូលីវីប្រមូលផ្តុំគ្នាលើបង្កាន់ដៃជាន់ទី ៤ បាក់ធ្លាក់ស្លាប់ ៧ នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


