ព័ត៌មានអន្ដរជាតិ
ខេត្តជប៉ុនខ្លះសីតុណ្ហភាពឡើងជាង៤០អង្សាសេមិនធ្លាប់
ប្រព័ន្ធសម្ពាធខ្ពស់បានកំពុងនាំកម្ដៅមកកាន់ភាគខាងលិច និងខាងកើតប្រទេសជប៉ុនដែលជំរុញឱ្យសីតុណ្ហភាពក្នុងទីក្រុង Hamamatsu ខេត្ត Shizuoka កើនដល់៤០,២អង្សាសេ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHKនៅថ្ងៃទី២៩ខែកក្កដានេះ។

មន្ត្រីឧតុនិយមជប៉ុនបានឲ្យដឹងថា គិតត្រឹមម៉ោង១១:៣០ ព្រឹកថ្ងៃចន្ទនេះ សីតុណ្ហភាពបានកើនឡើងដល់៣៨,៧អង្សាសេ នៅទីក្រុង Sano ខេត្ត Tochigi ៣៨,៣នៅ Hachioji ទីក្រុងTokyoនិង ៣៨,២ នៅទីក្រុង Kiryu ខេត្ត Gunma ខណៈសីតុណ្ហភាពឡើងខ្ពស់បំផុតដល់៤១អង្សាសេនៅទីក្រុង Hamamatsu ខេត្ត Shizuoka និង៤០ អង្សាសេនៅទីក្រុង Kumagaya ខេត្ត Saitama រួមទាំងទីក្រុង Kofu ខេត្ត Yamanashi និងទីក្រុង Maebashi ខេត្ត Gunma ។
កាលពីសប្ដាហ៍មុនប្រទេសជប៉ុនក៏បានចេញសេចក្តីប្រមានអំពីហានិភ័យនៃការកើតជំងឺដាច់សរសៃរឈាមខួរក្បាលសម្រាប់ខេត្តចំនួន ៣៨ក្នុងចំណោម៤៧ខេត្ត។ ប្រជាជនត្រូវបានណែនាំឱ្យចាត់វិធានការការពារឱ្យបានហ្មត់ចត់ និងត្រូវបានដាស់តឿនកុំឲ្យហាត់ប្រាណ និងចៀសវាងការចេញទៅខាងក្រៅតាមដែលអាចធ្វើទៅបាន ហើយជំនួសមកវិញដោយការប្រើម៉ាស៊ីនត្រជាក់ក្នុងផ្ទះឱ្យបានគ្រប់គ្រាន់ និងទទួលទានទឹកនិងអំបិលឱ្យបានទៀងទាត់ ជាពិសេសមនុស្សចាស់និងទារក ព្រោះពួកគេងាយរងគ្រោះនឹងជំងឺដាច់សរសៃឈាមខួរក្បាល៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


