ព័ត៌មានអន្ដរជាតិ
គ្រោះថ្នាក់ចរាចរណ៍ដែលឆក់ជីវិតមនុស្ស ៩ នាក់នៅ កូរ៉េខាងត្បូង ពេលនេះប៉ូលិសបញ្ចាក់ការពិត
ការស៊ើបអង្កេតរបស់ប៉ូលិសបានកំណត់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយស្តិតនៅជិតស្ថានីយ៍ City Hall កណ្តាលទីក្រុងសេអ៊ូល កាលពីថ្ងៃទី ០១ ខែកក្កដា ដែលបណ្តាលឲ្យមនុស្សប្រាំបួននាក់បានស្លាប់ភ្លាមៗ គឺបណ្តាលមកពីកំហុសអ្នកបើកបរដោយមិនបានប្រុងប្រយ័ត្ន។
ស្ថានីយ៍ប៉ូលិស Seoul Namdaemun បានបង្ហាញការរកឃើញកាលពីថ្ងៃទី ០១ ខែសីហាដោយបញ្ជាក់ថា «ផ្ទុយទៅនឹងការអះអាងរបស់ជនសង្ស័យ នាពេលនេះវាត្រូវបានបញ្ជាក់ថា គ្រោះថ្នាក់គឺដោយសារតែកំហុសអ្នកបើកបរយ៉ាងពិតប្រាដក»។
អ្នកបើកបរត្រូវគេស្គាល់ថាឈ្មោះ Cha ហើយត្រូវបានបញ្ជូនទៅកាន់អយ្យការក្រោមការចោទប្រកាន់ពីបទបណ្តាលឲ្យស្លាប់និងរបួស ដោយសារតែការធ្វេសប្រហែសក្នុងវិជ្ជាជីវៈក្រោមច្បាប់ស្តីពីករណីពិសេស ទាក់ទងនឹងការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍។
ជនសង្ស័យ Cha ធ្លាប់បានអះអាងថា គ្រោះថ្នាក់នេះកើតឡើងដោយសារការបង្កើនល្បឿនភ្លាមៗដោយអចេតនា បណ្តាលមកពីបញ្ហាមេកានិក ដោយបញ្ជាក់ថា ហ្រ្វាំងឡើងរឹង និងមិនអាចឆ្លើយតបបាន។ ទោះបីជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតដោយផ្អែកលើការវិភាគរបស់សេវាកោសល្យវិច្ច័យជាតិ បានរកឃើញថា មិនមានពិការភាពផ្នែកមេកានិកនៅក្នុងប្រព័ន្ធបង្កើនល្បឿន ឬប្រព័ន្ធហ្វ្រាំងរបស់រថយន្តនោះទេ។ កម្មវិធីកត់ត្រាទិន្នន័យព្រឹត្តិការណ៍ (EDR) បានបង្ហាញថា ហ្វ្រាំងមិនជាប់ ចាប់តាំងពីប្រាំវិនាទីមុនពេលមានគ្រោះថ្នាក់រហូតដល់ការប៉ះទង្គិច។ លើសពីនេះ ខ្សែវីដេអូ CCTV មិនបានបង្ហាញពីភ្លើងហ្វ្រាំងដែលកំពុងដំណើរការទេ។
ប៉ូលិសបានពន្យល់បន្ថែមថា ទិន្នន័យពីរថយន្តបង្ហាញថា ឈ្នាន់បង្កើនល្បឿនត្រូវបានចុចម្តងហើយម្តងទៀត ដែលបង្ហាញថា អ្នកបើកបរច្រឡំចុចបង្កើនល្បឿនជំនួសឲ្យហ្វ្រាំង។ ការវិភាគក៏បានបញ្ជាក់ផងដែរថា គំរូនៅលើបាតស្បែកជើងរបស់លោក Cha ត្រូវនឹងឈ្នាន់បង្កើនល្បឿន ដែលគាំទ្រដល់ការសន្និដ្ឋាននៃកំហុសរបស់អ្នកបើកបរ។
សូមរម្លឹកដែរថា គ្រោះថ្នាក់នេះបានកើតឡើងនៅយប់ថ្ងៃទី ០១ ខែកក្កដា នៅពេលដែលលោក Cha បានបើករថយន្តរបស់គាត់ចេញពីសណ្ឋាគារក្បែរស្ថានីយ៍ City Hall ក្នុងទីក្រុងសេអ៊ូល បត់ចូលផ្លូវខុស ហើយបានជ្រុលទៅបុករបងសុវត្ថិភាពអ្នកថ្មើរជើង និងរថយន្តពីរគ្រឿងទៀតជាបន្តបន្ទាប់។ ឧបទ្ទវហេតុនេះ បណ្តាលឲ្យមនុស្សស្លាប់៩នាក់ ក្នុងនោះមានបុគ្គលិកសាលារាជធានីភ្នំពេញ២នាក់ បុគ្គលិកធនាគារ៤នាក់ និងបុគ្គលិកជាប់កិច្ចសន្យាមន្ទីរពេទ្យ៣នាក់ ក្នុងនោះជនរងគ្រោះសរុប១៦នាក់ ក្នុងនោះរបួសធ្ងន់៧នាក់។
បន្ថែមពីនេះទៀត ក្នុងការបង្ហាញខ្លួននៅតុលាការសម្រាប់សវនាការលើដីការបស់លោកនៅថ្ងៃទី ៣០ ខែមុន ជនសង្ស័យ Cha បានសម្ដែងការសោកស្ដាយដោយនិយាយថា «ខ្ញុំសូមអភ័យទោសចំពោះអ្នកស្លាប់ និងក្រុមគ្រួសាររបស់ពួកគេ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងគ្រឿងញៀនមិនទាន់ចប់ផង Yoo Ah In ត្រូវចាប់ខ្លួនពីបទរំលោភលើបុរសដូចគ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ