ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍មិនស្រួល! អាមេរិកបញ្ជូននាវាចម្បាំងនិងកងប្រយុទ្ធទៅមជ្ឈិមបូព៌ា
សហរដ្ឋអាមេរិកកំពុងបញ្ជូននាវាផ្ទុកយន្តហោះ កងកម្លាំងប្រយុទ្ធ និងនាវាចម្បាំងបន្ថែមទៅកាន់មជ្ឈិមបូព៌ា ខណៈដែលតំបន់នេះត្រៀមខ្លួនចំពោះការសងសឹករបស់អ៊ីរ៉ង់ ក្រោយការស្លាប់មេដឹកនាំកំពូលក្រុមសកម្មប្រយុទ្ធហាម៉ាសនៅរដ្ឋធានីតេហេរ៉ង់ កាលពីដើមសប្តាហ៍។

វាគឺជាសកម្មភាពដ៏ធំមួយរបស់កងកម្លាំងអាមេរិកទៅកាន់តំបន់មជ្ឈិមបូព៌ា គិតចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមក្នុងតំបន់ហ្គាហ្សា។ ពេលផ្ទះសង្គ្រាមនៅហ្គាហ្សាដំបូងៗ មន្ទីរបញ្ចកោណបានបញ្ជូននាវាផ្ទុកយន្តហោះចំនួន២គ្រឿងទៅកាន់មជ្ឈិមបូព៌ា ដើម្បីព្រមានជាសាធារណៈដល់ក្រុមសកម្មប្រយុទ្ធក្នុងតំបន់កុំឲ្យពង្រីកសកម្មភាពរបស់ពួកគេបន្ថែមទៀត។
លោក John Kirby អ្នកសម្របសម្រួលទំនាក់ទំនងយុទ្ធសាស្ត្រសម្រាប់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា៖ «យើងបានឮមេដឹកនាំកំពូល (អ៊ីរ៉ង់) ខ្លាំងៗថា គាត់មានបំណងសងសឹកចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាសនៅទីក្រុងតេហេរ៉ង់ ហើយថាពួកគេចង់ធ្វើការវាយប្រហារមួយផ្សេងទៀតលើអ៊ីស្រាអែល»។ លោក Kirby បានបន្ថែមថា៖ «យើងក៏អាចក្លាយជាជនរងគ្រោះនៃការវាយប្រហារបែបនេះដែរ ដូច្នេះយើងត្រូវតែធ្វើឲ្យប្រាកដថា យើងមានធនធាន និងសមត្ថភាពត្រឹមត្រូវនៅក្នុងតំបន់»។
កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាឲ្យក្រុមនាវាចម្បាំង USS Abraham Lincoln ចូលជំនួសនាវាចម្បាំង USS Theodore Roosevelt ដែលបច្ចុប្បន្នកំពុងឈរជើងនៅឈូងសមុទ្រអូម៉ង់នៃតំបន់មជ្ឈិមបូព៌ា។ បន្ថែមពីនេះ លោក Austin ក៏បានបញ្ជាឲ្យកងកម្លាំងប្រយុទ្ធ នាវាពិឃាត និងនាវាចម្បាំងដែលមានសមត្ថភាពស្ទាក់ចាប់មីស៊ីល ទៅកាន់មជ្ឈិមបូព៌ា និងសមុទ្រមេឌីទែរ៉ាណេផងដែរ។
សូមបញ្ជាក់ថា អ៊ីរ៉ង់បានប្ដេជ្ញាវាយប្រហារអ៊ីស្រាអែលចំពោះការធ្វើឃាតមេដឹកនាំនយោបាយក្រុមហាម៉ាស លោក Ismail Haniyeh។ យ៉ាងណាមិញ អ៊ីស្រាអែលបានបដិសេធមិនជាប់ពាក់ព័ន្ធនឹងការសម្លាប់នេះទេ។
មន្ត្រីអាមេរិក បាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់អាចកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខ ហើយសហរដ្ឋអាមេរិកកំពុងឃ្លាំមើលយ៉ាងដិតដល់នៅក្នុងតំបន់នេះថាតើអ៊ីរ៉ង់នឹងវាយបកក្នុងទ្រង់ទ្រាយបែបណា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


