Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចក្រ​ភព​អង់គ្លេស ឲ្យ​ប្រជាជន​ខ្លួន​ចាក​ចេញ​ពី​លីបង់ ខ្លាច​ផ្ទុះ​សង្គ្រាម​ធំ

បានផុស

នៅ

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍បានចេញសារ​ព្រមានដល់​ប្រជាពលរដ្ឋ​របស់ពួកគេ​ឲ្យ​ចាកចេញពីប្រទេសលីបង់ជាបន្ទាន់ ចំពេលមានការភ័យខ្លាច​កចំពោះ​​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់តែ​ខ្លាំង​នៅ​មជ្ឈិមបូព៌ា ក្រោយ​អ៊ីរ៉ង់​ប្រកាស​សងសឹក​​ទៅ​លើ​អ៊ីស្រាអែល។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​ទីភ្នាក់ងារព័ត៌មាន Anadolu Ajansı ស្ថានទូតអាមេរិកនៅរដ្ឋធានី Beirut បាន​ប្រកាស​ថា ទោះ​ជើងហោះហើរជាច្រើនត្រូវបានលុបចោល ប៉ុន្តែ​ពលរដ្ឋ​អាមេរិក​នៅ​តែ​អាច​ចាក​ចេញ​ពី​លីបង់​តាម​ជម្រើស​
ជើង​យន្តហោះ​​ពាណិជ្ជកម្ម។ សេចក្ដី​ថ្លែងការណ៍​របស់​ទូត​អាមេរិក បាន​បន្ថែម​ថា៖ «យើងលើកទឹកចិត្តអ្នកដែលចង់ចាកចេញពីប្រទេសលីបង់ កក់សំបុត្រណាមួយដែលមានសម្រាប់ពួកគេ ទោះបីជាជើងហោះហើរនោះមិនចេញភ្លាមៗ ឬមិនស្រប​តាមជម្រើស​​ធ្វើ​ដំណើរ​ដំបូងរបស់ពួកគេក៏ដោយ។ ពលរដ្ឋអាមេរិកដែលខ្វះខាតថវិកាដើម្បីត្រឡប់ទៅសហរដ្ឋអាមេរិកវិញ អាចទាក់ទងស្ថានទូតសម្រាប់ជំនួយផ្នែកហិរញ្ញវត្ថុតាមរយៈប្រាក់កម្ចីធ្វើមាតុភូមិនិវត្តន៍»។ ចំណែក​អ្នក​ដែល​សម្រេច​ចិត្ត​បន្ត​នៅ​ក្នុង​លីបង់ ត្រូវ​​«​រៀបចំ​ផែនការ​សង្គ្រោះ​បន្ទាន់​សម្រាប់​ស្ថានភាព​គ្រាអាសន្ន ហើយ​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​​ជ្រក​នៅ​នឹង​កន្លែង​ក្នុង​រយៈពេល​យូរ​បន្ថែម​​ទៀត​»​។

ដោយ​ឡែក​អង់គ្លេស បានសង្កត់ធ្ងន់ថា៖ «ចក្រភពអង់គ្លេសនៅតែបន្តផ្តល់ដំបូន្មានប្រឆាំងនឹងការធ្វើដំណើរទាំងអស់ទៅកាន់ប្រទេសលីបង់ និងផ្តល់ដំបូន្មានដល់ជនជាតិអង់គ្លេសដែលស្ថិតនៅក្នុងប្រទេសនេះឲ្យ​ចាកចេញឥឡូវ ខណៈដែលជម្រើស​ហោះហើរ​ពាណិជ្ជកម្មនៅតែមាន»។ អង់គ្លេស​ បានបន្ថែមថា «អ្នកជំនាញកុងស៊ុលនឹងជួយរៀបចំផែនការយុទ្ធសាស្រ្ត និងឆ្លើយតបទៅនឹងការសាកសួរពីជនជាតិអង់គ្លេស ដើម្បីធ្វើឲ្យ​ប្រាកដថា ពួកគេទទួលបានជំនួយ និងដំបូន្មានដែលពួកគេត្រូវការ ហើយកងកម្លាំងព្រំដែនបានដាក់ពង្រាយមន្រ្តីដែលត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់ប្រតិបត្តិការកុងស៊ុល»។

ចក្រភពអង់គ្លេស​បានបញ្ជូន​ក្រុម​មន្ត្រីទៅ​ខ្លួន​កាន់មជ្ឈិមបូព៌ា រួមទាំងប្រទេសលីបង់ ដើម្បីផ្តល់ការគាំទ្របន្ថែមដល់បុគ្គលិកស្ថានទូត ដែល​ជា​ «ផ្នែកនៃការរៀបចំផែនការរបស់រដ្ឋាភិបាលសម្រាប់សេណារីយ៉ូជម្លោះដែលអាចកើតមាន និងជាមួយនឹង​ការ​កើន​ឡើង​ភាពតានតឹង​នៅ​ក្នុងតំបន់»។

បន្ទាប់ពីមាន​កម្ដៅ​ជម្លោះ​ថ្មីៗនៅមជ្ឈិមបូព៌ា ក្រុមហ៊ុនអាកាសចរណ៍​មក​ពី​សហរដ្ឋអាមេរិក ហុល្លង់ ឥណ្ឌា ចក្រភពអង់គ្លេស អាល្លឺម៉ង់ ស្វីស អ៊ីតាលី ក្រិក បារាំង និងប៉ូឡូញ បានប្រកាសថា ពួកគេបានលុបចោលជើងហោះហើរមួយចំនួនទៅកាន់អ៊ីស្រាអែល និងលីបង់ ដោយសារហេតុផលសុវត្ថិភាព។

បច្ចុប្បន្នប្រទេសលីបង់កំពុងស្ថិតក្នុងស្ថានភាពសន្តិសុខ​តឹង​រឹង និងមានការប្រុងប្រយ័ត្នផ្នែកយោធា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី Beirut កាលពីថ្ងៃអង្គារ ដែលបណ្តាលឲ្យមានការធ្វើឃាតមេដឹកនាំជាន់ខ្ពស់​ក្រុម​ហេសបូឡា លោក Fuad Shukr។

អ៊ីស្រាអែល បាននិយាយថា ការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងការសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុង Majdal Shams នៅតំបន់ Golan Heights កាលពីចុងសប្តាហ៍មុន ទោះបីជាក្រុម​ហេសបូឡា​បានបដិសេធការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារក៏ដោយ។

កាលពីថ្ងៃព្រហស្បតិ៍ លោក Hassan Nasrallah អគ្គលេខាធិការនៃក្រុមហេសបូឡា បានសន្យាថានឹងឆ្លើយតប «ជាក់ស្ដែង និង​យ៉ាង​សន្ធឹក» ចំពោះការធ្វើឃាតលោក Shukr ដោយអះអាងថា ការប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែលបានចូលដល់ដំណាក់កាលថ្មីមួយ ផ្លាស់ប្តូរពីការ​គ្រាន់​តែ​គាំទ្រដល់តំបន់​ហ្គាហ្សា ទៅជាសមរភូមិធំបើកចំហ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម៩ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១២ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ២៣ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព៣៤ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម