ព័ត៌មានអន្ដរជាតិ
Breaking News! កូនស្រីពៅលោក ថាក់ស៊ីន ក្លាយជានាយករដ្ឋមន្ត្រីថៃទី៣១
សភាថៃ បានបោះឆ្នោតនៅថ្ងៃសុក្រទី១៦ខែសីហានេះ ឲ្យកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅក្នុងប្រទេសថៃ។

អ្នកនយោបាយចំណូលថ្មី លោកស្រី ផែថងថាន អាយុ៣៧ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទីពីររបស់ប្រទេសថៃ និងជាវង្សត្រកូល ស៊ីណាវ៉ាត្រា ទីបីដែលកាន់តំណែងកំពូល ហើយជាការភ្ញាក់ផ្អើលមួយដែលថាត្រកូល ស៊ីណាវ៉ាត្រា អាចដណ្ដើមអំណាចសាជាថ្មីម្ដងទៀតបើទោះជាកំពុងមានភាពចលាចលនយោបាយក៏ដោយ។
ការតែងតាំងលោកស្រី ផែថងថាន ធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញថៃកាលពីថ្ងៃពុធ បោះឆ្នោតដកតំណែងលោក សេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្ត្រី ពាក់ព័ន្ធការរំលោភរដ្ឋធម្មនុញ្ញ ដោយតែងតាំងទណ្ឌិតឲ្យធ្វើការក្នុងគណៈរដ្ឋមន្ត្រី។ សាលក្រមរបស់តុលាការ គឺពាក់ព័ន្ធការដែលលោក សេដ្ឋា តែងតាំងអតីតមេធាវីមានទំនាក់ទំនងជាមួយគ្រួសារត្រកូល ស៊ីណាវ៉ាត្រា ឈ្មោះថា Pichit Chuenban ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ ពីបទមើលងាយតុលាការក្នុងឆ្នាំ២០០៨។
លោកស្រី ផែថងថាន នឹងត្រូវរង់ចាំការយល់ស្របពីព្រះមហាក្សត្រថៃ Maha Vajiralongkorn មុនពេលលោកស្រីអាចចូលកាន់តំណែងជាផ្លូវការ និងតែងតាំងគណៈរដ្ឋមន្ត្រី។ លោកស្រីនឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទីពីររបស់ប្រទេសថៃ បន្ទាប់ពីម្តាយមីងរបស់លោកស្រីគឺលោកស្រី យីងឡាក់ (Yingluck) និងជាបុគ្គលនយោបាយវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រថៃ ដែលកាន់តំណែងជានាយករដ្ឋមន្ត្រី៕
ដោយ៖ ឈាង
ចុចអាន៖ ប្រវត្តិត្រួសៗរបស់កូនស្រីពៅលោកថាក់ស៊ីនដែលទំនងក្លាយជានាយករដ្ឋមន្ត្រីថៃទី៣១
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


