ព័ត៌មានអន្ដរជាតិ
សម្តេចប៉ាប Francis ចាប់ផ្តើមដំណើរទស្សនកិច្ចប្រថុយគ្រោះថ្នាក់បំផុតនៅបរទេស
នៅថ្ងៃសុក្រនេះ សម្តេចប៉ាប Francis បានចាប់ផ្តើមដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តមួយទៅកាន់ប្រទេសអ៊ីរ៉ាក់ដែលញាំញីដោយសង្គ្រាម ដោយមិនខ្លាចបញ្ហាសន្តិសុខនិងរោគរាតត្បាតកូវីដ១៩។

បព្វជិតព្រះជន្ម៨៤វស្សាអង្គនេះ ក៏នឹងទៅជួបអ្នកកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីតផងដែរ នៅពេលទ្រង់ជួបបព្វជិតកំពូលរបស់អ៊ីរ៉ាក់គឺលោក Ayatollah Ali Sistani។
សម្តេចប៉ាប បានចាកចេញពីទីក្រុងរ៉ូមនៅព្រឹកថ្ងៃសុក្រ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ទ្រង់នៅក្រៅប្រទេស ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ផ្ទុះឡើង។

ថ្វីបើសម្តេចប៉ាប Francis ត្រូវបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ប៉ុន្តែប្រទេសអ៊ីរ៉ាក់កំពុងរងគ្រោះដោយរលកទីពីរ ជាមួយនឹងកំណត់ត្រាឆ្លងថ្មីជាង៥,០០០ករណីក្នុងមួយថ្ងៃ ដែលជាហេតុជំរុញឲ្យអាជ្ញាធរចាត់វិធានការតឹងរ៉ឹងបំផុត ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ។
សន្តិសុខនឹងត្រូវរឹតបន្តឹងនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលបានស៊ូទ្រាំនឹងសង្រ្គាមនិងកុបកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងនៅតែកំពុងតាមប្រមាញ់រកសកម្មប្រយុទ្ធក្រុមរដ្ឋឥស្លាមដែលនៅសេសសល់ ហើយកាលពីប៉ុន្មានថ្ងៃមុននេះ មានគ្រាប់រ៉ុកកែតជាច្រើនបានវាយប្រហារមូលដ្ឋានយោធា។

នៅខាងក្នុងប្រទេសអ៊ីរ៉ាក់ សម្តេចនឹងធ្វើដំណើរក្នុងចម្ងាយជាង៨៧០ម៉ាលយ៍ តាមយន្ដហោះនិងឧទ្ធម្ភាគចក្រ ដោយហោះហើរលើតំបន់នានាដែលជាកន្លែងកងកម្លាំងសន្តិសុខនៅតែប្រយុទ្ធជាមួយសំណល់ក្រុម IS។
សម្តេចក៏នឹងធ្វើទស្សនកិច្ចនៅខេត្ត Nineveh ភាគខាងជើងផងដែរ ដែលនៅទីនោះកាលពីឆ្នាំ២០១៤ ក្រុមជីហាដ IS បានបង្ខំឲ្យជនជាតិភាគតិចភៀសខ្លួន ឬប្តូរទៅកាន់សាសនាឥស្លាមបើមិនដូច្នោះទេនឹងត្រូវសម្លាប់ចោល៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រ៉ុកកែត១០គ្រាប់ វាយប្រហារមូលដ្ឋានកងទ័ពអាមេរិកនៅ អ៊ីរ៉ាក់
ចុចអាន៖ រ៉ុកកែតវាយប្រហារមូលដ្ឋានយោធាកាន់កាប់ដោយអាមេរិកនៅ អ៊ីរ៉ាក់

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?