ព័ត៌មានអន្ដរជាតិ
ក្រោយបាក់ទំនប់វារីអគ្គិសនី១ថ្ងៃ អ្នកស្លាប់កើនដល់១៣៨នាក់នៅស៊ូដង់
ប្រទេសស៊ូដង់បានជួបប្រទះនូវការបាក់ទំនប់វារីអគ្គិសនីក្រោយភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ចាប់តាំងពីខែកក្កដា ដោយបង្កឡើងជាទឹកជំនន់នៅភាគខាងជើង និងខាងកើតប្រទេសដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងបណ្តាលឱ្យចំនួនអ្នកស្លាប់បានកើនដល់១៣៨នាក់ក្នុងស្ថានភាពទឹកជំនន់នៅតែធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu របស់ប្រទេសតួកគីនៅថ្ងៃទី២៧ខែសីហានេះ។

ទឹកជំនន់នេះបានបង្កឲ្យមានផលប៉ះពាល់ទៅដល់រដ្ឋចំនួន១០ ខណៈដែលចំនួនគ្រួសារដែលរងផលប៉ះពាល់បានកើនឡើងដល់ ៣១៦៦៦ គ្រួសារ និងមនុស្សដល់ ១២៩៦៥០នាក់ ហើយចំនួនអ្នកស្លាប់សរុបឡើងដល់១៣៨នាក់។ ជាមួយគ្នានេះ ផ្ទះចំនួន១២៤២០ខ្នងបានខូចខាតទាំងស្រុង និង១១៤៧២ បានខូចខាតដោយផ្នែក ដោយសារតែភ្លៀងធ្លាក់ខ្លាំងនឹងទឹកជំនន់ហូរកាត់ ហើយការខូចខាតភាគច្រើនគឺនៅក្នុងរដ្ឋភាគខាងជើង និងតំបន់ក្បែរទន្លេNile។
លើសពីនេះភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍បានជន់លិចតំបន់ Arbaat ភាគខាងជើងទីក្រុង Port Sudan ដែលបណ្តាលឱ្យបាក់ទំនប់វារីអគ្គិសនី Arbaat និងបានជន់លិចភូមិជាច្រើន។ Arbaat គឺជាអាងស្តុកទឹកនិងជាប្រភពទឹកដ៏សំខាន់សម្រាប់កំពង់ផែស៊ូដង់។ ក្នុងហេតុការណ៍បាក់ទំនប់់នេះ អ្នកស្ម័គ្រចិត្តក្នុងតំបន់ដែលជួយកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបានប្រាប់ AFP ថា មនុស្ស ៦០នាក់បានស្លាប់ រួមទាំងស្ត្រី និងកុមារ ហើយការស្វែងរកកំពុងបន្តរកអ្នកបាត់ខ្លួនចំនួន២១០ នាក់ ខណៈទឹកជំនន់បានបោកបក់បង្កផលប៉ះពាល់ខ្លាំងទៅលើភូមិចំនួន ២០ និង៥០ ផ្សេងទៀតរងផលប៉ះពាល់តិចតួច។

ស្របពេលដែលទឹកជំនន់កើតឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសស៊ូដង់ ផលប៉ះពាល់ត្រូវបានគេរំពឹងថានឹងកាន់តែអាក្រក់នៅឆ្នាំនេះ បន្ទាប់ពីមានការប្រយុទ្ធគ្នាជាង១៦ខែរវាងមេទ័ពគូប្រជែង ដែលបានរុញច្រានប្រជាជនរាប់លាននាក់ឱ្យផ្លាស់ទីលំនៅទៅក្នុងតំបន់ទឹកជំនន់។
លើសពីនេះ អាជ្ញាធរស៊ូដង់ និងអង្គការសហប្រជាជាតិបានរាយការណ៍ពីការកើនឡើងនៃករណីជំងឺអាសន្នរោគ ចំពេលមានភ្លៀងធ្លាក់ខ្លាំង ខណៈប្រទេសស៊ូដង់មានករណីជំងឺអាសន្នរោគដែលឆ្លងចេញពីទឹកដែលរងការបំពុលដោយសារទឹកជំនន់ ដែលយ៉ាងហោចណាស់មាន ១១៣២៧ ករណីដែលក្នុងនោះមាន ៣១៦ នាក់បានស្លាប់ចាប់តាំងពីខែមិថុនាឆ្នាំ២០២៣។
គួរបញ្ជាក់ថាសង្រ្គាមបានផ្ទុះឡើងក្នុងប្រទេសចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ពស៊ូដង់ ក្រោមការដឹកនាំរបស់ប្រទេសលោក Abdel Fattah al-Burhan និងកងកម្លាំងប្រដាប់អាវុធ Rapid Support Force ដែលត្រូវបានបញ្ជាដោយអតីតអនុប្រធានាធិបតីរបស់លោក Burhan គឺលោក Mohamed Hamdan Daglo ដែលភាគីទាំងសងខាងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម រួមទាំងការកំណត់គោលដៅជនលើស៊ីវិល និងរារាំងជំនួយមនុស្សធម៌៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


