ព័ត៌មានអន្ដរជាតិ
ស្លាប់៥៤នាក់ក្នុងការវាយប្រហាររបស់យោធា ស៊ូដង់ក្នុងទីក្រុង Darfur
ក្រុមជំនួយនៅក្នុងប្រទេសស៊ូដង់ បានឲ្យដឹងថា មនុស្សយ៉ាងតិច៥៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់យោធាស៊ូដង់លើទីផ្សារក្នុងស្រុកមួយនៅតំបន់ភាគខាងលិចរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៦ខែមីនានេះ។

ការវាយប្រហារនេះបានប៉ះចំទីផ្សារនៅ Tora ដែលស្ថិតនៅចម្ងាយ ៨០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង el-Fasher ដែលជារដ្ឋធានីនៃខេត្ត North Darfur សម្លាប់មនុស្សយ៉ាងហោចណាស់ ៥៤នាក់។
លោក Adam Rejal អ្នកនាំពាក្យសម្រាប់ការសម្របសម្រួលទូទៅរបស់ក្រុមផ្តល់ជំនួយដល់ជនភៀសខ្លួននៅទីក្រុង Darfur បានឱ្យដឹងថា ការវាយប្រហារកាលពីថ្ងៃចន្ទលើភូមិ Tora បណ្តាលឱ្យមានអគ្គីភ័យដ៏ធំមួយ។ ជាងពាក់កណ្តាលនៃអ្នកស្លាប់គឺជាស្ត្រី មនុស្សយ៉ាងហោចណាស់ ២៣ នាក់បានរងរបួសនិង៧នាក់បាត់ខ្លួន។
លោក Rejal បាននិយាយថា ការវាយប្រហារនេះគឺជា «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការបំពានយ៉ាងច្បាស់លើច្បាប់ និងអនុសញ្ញាអន្តរជាតិ និងមនុស្សធម៌ទាំងអស់»។
ប៉ុន្តែ ឧត្តមសេនីយ Nabil Abdullah អ្នកនាំពាក្យយោធាស៊ូដង់ បាននិយាយថា ជនស៊ីវិលមិនត្រូវបានគេកំណត់គោលដៅទេ ដោយបន្ថែមថា ការចោទប្រកាន់នេះគឺមិនត្រឹមត្រូវឡើយ។

គួរបញ្ជាក់ថា ទីក្រុង el-Fasher ត្រូវបានកាន់កាប់ដោយយោធាស៊ូដង់ បើទោះបីជាមានការវាយប្រហារស្ទើរតែរាល់ថ្ងៃដោយក្រុមយោធាគូប្រជែងដ៏មានឥទ្ធិពល កងកម្លាំងគាំទ្ររហ័ស ឬ RSF ក៏ដោយ។
ការវាយប្រហារចុងក្រោយនេះគឺជាការវាយប្រហារដ៏សាហាវបំផុតនៅក្នុងសង្រ្គាមដែលបានចាប់ផ្តើមនៅតាំងពីខែមេសា ឆ្នាំ ២០២៣ នៅពេលដែលភាពតានតឹងរវាងយោធា និង RSF បានផ្ទុះឡើងទៅជាសង្រ្គាមបើកចំហទូទាំងប្រទេស។
សង្គ្រាមបានបំផ្លាញរដ្ឋធានី និងទីក្រុងនានានៅទូទាំងប្រទេស។ សង្រ្គាមបានសម្លាប់មនុស្សជាង២៨០០០នាក់ បង្ខំមនុស្សរាប់លាននាក់ឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ និងទុកឱ្យគ្រួសារមួយចំនួនគ្មានអាហារបរិភោគ ខណៈទុរ្ភិក្សបានលេបត្របាក់ផ្នែកខ្លះនៃប្រទេសនេះ។
ការប្រយុទ្ធគ្នានេះលេចចេញជាអំពើឃោរឃៅ រួមទាំងការរំលោភសម្លាប់ទ្រង់ទ្រាយធំ និងការសម្លាប់ដោយហេតុផលជាតិសាសន៍ ដែលស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជាពិសេសនៅតំបន់ភាគខាងលិចនៃទីក្រុង Darfur នេះបើយោងតាមអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សអន្តរជាតិ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


