ព័ត៌មានអន្ដរជាតិ
UNICEF៖ មនុស្សជាង១២លាននាក់នៅស៊ូដង់ប្រឈមហានិភ័យហិង្សាផ្លូវភេទ
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថា សង្រ្គាមនៅក្នុងប្រទេសស៊ូដង់ធ្វើឲ្យមនុស្សជាង ១២លាននាក់ប្រឈមនឹងអំពើហិង្សាផ្លូវភេទ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ខែមីនានេះ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីចំនួនអ្នកស្លាប់ដោយសារសង្គ្រាម ដោយផ្តោតលើកុមារ ដែលនាយកប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russell បានឲ្យដឹងថា នៅពេលដែលសង្រ្គាមខិតជិតដល់រយៈពេលពីរឆ្នាំ ចំនួនស្ត្រី កុមារី និងក្មេងប្រុស កាន់តែច្រើនឡើងប្រឈមនឹងការបៀតបៀន និងការរំលោភផ្លូវភេទដែលបានកើនឡើង៨០ភាគរយកាលឆ្នាំមុនធៀបនឹងរយៈពេលក្នុងឆ្នាំមុន។
យោងទិន្នន័យដែលបានវិភាគដោយអង្គការ UNICIEF ករណីរំលោភសេពសន្ថវៈលើកុមារចំនួន២២១ករណីត្រូវបានរាយការណ៍នៅឆ្នាំ២០២៤ នៅក្នុងរដ្ឋចំនួន៩ ដោយ១៦ករណីពាក់ព័ន្ធនឹងកុមារអាយុក្រោម៥ឆ្នាំ និង៤ករណីពាក់ព័ន្ធនឹងទារកក្រោមអាយុមួយឆ្នាំ។
ចំនួននេះអាចនឹងច្រើនជាងនេះ ដោយសារេជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេ ជាធម្មតាមិនហ៊ានចេញមុខ ដោយសារបញ្ហាប្រឈមក្នុងការទទួលបានការការពារ ការភ័យខ្លាចការមាក់ងាយពីសង្គម ឬហានិ ភ័យពីការសងសឹកពីជនបង្ក។

កិច្ចប្រជុំនេះភាគច្រើនបានផ្តោតលើការរងទុក្ខរបស់កុមារចំនួន១៦ លាននាក់ដែលត្រូវការជំនួយមនុស្សធម៌នៅឆ្នាំនេះ ដែលជាលទ្ធផលនៃសង្រ្គាមកំពុងបន្តរវាងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) និងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ។ កិច្ចប្រជុំនេះក៏បានធ្វើឡើងដោយសារតែ SAF បានចោទប្រកាន់ RSF ថាបានកំណត់គោលដៅលើជនស៊ីវិលនៅក្នុងទីក្រុង el-Fasher ដោយបានសម្លាប់កុមារ ៥ នាក់ដែលមានអាយុក្រោម ៦ ឆ្នាំ និងស្ត្រី ៤ នាក់រងរបួសកាលពីថ្ងៃពុធផងដែរ។
គួរបញ្ជាក់ថាការប្រយុទ្ធគ្នានៅក្នុងទីក្រុង el-Fasher បានកើនឡើងកាន់តែខ្លាំងនៅក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែល RSF ព្យាយាមពង្រឹងការកាន់កាប់របស់ខ្លួនលើតំបន់ Darfur។ ការប្រយុទ្ធគ្នាបានផ្ទុះឡើងតាំងពីខែមេសា ឆ្នាំ ២០២៣ ហើយចាប់តាំងពីពេលនោះមកបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ជម្លៀសមនុស្សជាង ១២លាននាក់ និងបានបង្កើតវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?