Connect with us

ព័ត៌មានអន្ដរជាតិ

ទីប្រឹក្សាលោក Trump ចាត់ទុក Georgia ជារដ្ឋសំខាន់សម្រាប់កាត់ក្តីចាញ់ឈ្នះ

បានផុស

នៅ

ទីប្រឹក្សា​របស់​ប្រធានាធិបតី​អាមេរិក Donald Trump មួយរូប បាន​ចេញ​មុខអះអាង គ្រប់មន្ត្រី​ក្នុង​យុទ្ធនាការបោះឆ្នោតទាំង​អស់ កំពុង​សម្លឹង​យ៉ាង​យកចិត្តទុក​ដាក់​ទៅ​លើ​លទ្ធផល​ឆ្នោត​ក្នុង​រដ្ឋ Georgia ដែល​អាច​កាត់ក្តី​រឿង​ចាញ់​ឈ្នះ ដោយ​ថែម​ទាំងអាច​ដណ្តើម​ជ័យ​ជម្នះ​ក្នុង​រដ្ឋ​ Arizona មក​វិញ​ថែមទៀង​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទីប្រឹក្សា​រូបនេះ និយាយថា “ពួក​យើង​នឹង​ឈ្នះ​នៅ​ Arizona” ទាំងជា​លទ្ធផលបឋម​នៅ​ទីនោះ ត្រូវ​បាន​ប្រកាស​ធ្លាក់លើ​លោក Joe Biden ក៏ដោយ។ លោកមាន​សុទិដ្ឋិនិយមថា ទាំង Arizona ទាំង Georgia ជ័យជម្នះច្បាស់​ជាបាន​មកលោក Trump។​

ជំនឿ​ចិត្ត​របស់​មន្ត្រី​ជាន់​ខ្ពស់​លោក Trump គឺ​ក្រោយ​នាយក​គ្រប់​គ្រង​ការបោះ​ឆ្នោត​នៅ​ Arizona បញ្ជាក់​ថា រដ្ឋ​របស់​ខ្លួន​នៅ​មាន​សន្លឹក​ឆ្នោតប្រមាណ ៦សែន​ទៀត ដែល​ត្រូវ​រាប់បន្ត។

​នៅ​រដ្ឋ Georgia ឯណេះ​វិញ លទ្ធផល​កំពុង​ប្រកៀក​ប្រកិតខ្លាំង ខណៈ​សន្លឹក​ឆ្នោតសរុប ២៩ ០០០ផ្សេង​ទៀត នឹង​ចាប់​ផ្តើម​រាប់​ចាប់​ពី​ម៉ោង ១២រំលងអធ្រាត ដល់ ៣ទាបភ្លឺ ដែល​អាច​កំណត់​ថា Georgia ជ័យជម្នះបានលើកលោក Trump ឬលោក Biden៕

ប្រែសម្រួល៖ សុភា
ប្រភព៖ CNN

អត្ថបទពាក់ព័ន្ធ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម