ព័ត៌មានអន្ដរជាតិ
ខ្យល់ព្យុះកំពុងបង្កគ្រោះធ្ងន់ធ្ងរនៅហ្វីលីពីន និងបន្តឥទ្ធិពលទៅដល់ចិន
ខ្យល់ព្យុះបានបង្កឲ្យមានបំណាក់ដី និងភ្លៀងធ្លាក់ខ្លាំងជន់លិចតំបន់ភាគខាងជើងហ្វីលីពីនជាច្រើនយប់ គិតត្រឹមថ្ងៃចន្ទ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៤នាក់ស្លាប់ និងជំរុញឱ្យអាជ្ញាធរបិតសាលារៀន និងផ្អាកការងារសេវារដ្ឋាភិបាលបណ្តោះអាសន្ននៅក្នុងតំបន់រដ្ឋធានីដែលមានប្រជាជនរស់នៅច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣ខែកញ្ញានេះ។

ក្រសួងធនធានទឹកនិងឧតុនិយមហ្វីលីពីន បានឱ្យដឹងថា ព្យុះត្រូពិច Yagi បានបោកបក់ចូលទីប្រជុំជន Casiguran ក្នុងខេត្តភាគឦសាននៃទីក្រុង Aurora កាលពីរសៀលថ្ងៃចន្ទ ដោយមមានកម្លាំងខ្យល់បក់បោកក្នុងល្បឿន៨៥ គីឡូម៉ែត្រ និងខ្យល់ព្យុះក្នុងល្បឿន១០៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ជាមួយគ្នានេះព្យុះដែលត្រូវបានគេហៅថា Enteng ក្នុងស្រុក បានបង្កើនល្បឿន ហើយកំពុងផ្លាស់ទីទៅភាគពាយព្យក្នុងល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោងឆ្ពោះទៅកាន់ខេត្តភាគខាងជើងបំផុតរបស់ប្រទេស ខណៈវាត្រូវបានគេព្យាករណ៍ថានឹងកើនឡើងឥទ្ធិពលបន្ថែមទៀត ដែលអាចក្លាយជាព្យុះទីហ្វុង មុនពេលបក់បោកឆ្ពោះទៅភាគខាងត្បូងប្រទេសចិនក្នុងរយៈពេលពីរថ្ងៃបន្ទាប់។ យ៉ាងហោចណាស់មនុស្ស១៤នាក់បានស្លាប់រហូតដល់ពេលនេះដែលភាគច្រើនដោយសារតែបំណាក់ដី និងការលង់ទឹក ។

ការព្រមានអំពីព្យុះត្រូវបានលើកឡើងនៅក្នុងតំបន់ដ៏ធំមួយនៃ Luzon ដែលជាតំបន់ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេស រួមទាំងនៅទីក្រុងម៉ានីលដែលជាកន្លែងមានសាលារៀនគ្រប់កម្រិត និងការងាររដ្ឋាភិបាលភាគច្រើនត្រូវបានផ្អាកដោយសារតែព្យុះ។
ចំណែកនៅតាមបណ្តោយច្រាំងទន្លេ Marikina ភាគខាងកើតរដ្ឋធានី សំឡេងស៊ីរ៉ែនបានបន្លឺឡើង ដើម្បីព្រមានអ្នកស្រុករាប់ពាន់នាក់ឱ្យរៀបចំការជម្លៀសចេញ ក្នុងករណីដែលទឹកទន្លេបន្តកើនឡើង និងហៀរចេញដោយសារតែភ្លៀងធ្លាក់ខ្លាំងនោះ។
លើសពីនេះការធ្វើដំណើរតាមសមុទ្រត្រូវបានផ្អាកជាបណ្តោះអាសន្ននៅក្នុងកំពង់ផែជាច្រើនដែលរងផលប៉ះពាល់ដោយព្យុះ ដោយជាប់គាំងអ្នកដំណើរលើសាឡាង និងកម្មករដឹកទំនិញជាង៣៣០០នាក់ ហើយជើងហោះហើរក្នុងស្រុកជាច្រើនត្រូវបានផ្អាកដោយសារតែអាកាសធាតុមានព្យុះនេះផងដែរ។

ព្យុះទីហ្វុងនិងព្យុះប្រហែល២០ផ្សេងទៀតបានវាយលុកប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ ដោយសារប្រជុំកោះនេះស្ថិតនៅក្នុង «រង្វង់ភ្លើងប៉ាស៊ីហ្វិក» ដែលជាតំបន់មួយនៅតាមបណ្តោយគែមមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានការផ្ទុះភ្នំភ្លើង និងការរញ្ជួយដីជាច្រើនបានកើតឡើងញឹកញាប់ ដែលធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្លាយជាប្រទេសមួយដែលងាយរងគ្រោះដោយគ្រោះធម្មជាតិដ៏មហន្តរាយបំផុតទាំងនេះ។
កាលពីឆ្នាំ២០១៣ ព្យុះទីហ្វុង Haiyan ដែលជាព្យុះស៊ីក្លូនត្រូពិចខ្លាំងបំផុតមួយក្នុងពិភពលោកបានធ្វើឱ្យមនុស្សជាង ៧៣០០ នាក់ស្លាប់ ឬបាត់ខ្លួន ធ្វើឲ្យភូមិខ្លះរងនូវការបំផ្លាញខ្ទិចខ្ទីនិងបានជម្លៀសប្រជាជនជាង៥លាននាក់នៅភាគកណ្តាលប្រទេសហ្វីលីពីន៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក