Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះថ្នាក់​ដ៏រន្ធត់ៈ រថយន្តក្រុង​ដឹកសិស្ស​​​នៅ​ចិន​បុក​​មនុស្ស​ ស្លាប់​១១​នាក់រួម​ទាំង​សិស្ស​

បានផុស

នៅ

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ដោយ​រថយន្តដឹក​សិស្ស​មួយគ្រឿងបានបើកបុកហ្វូងមនុស្សនៅខាងក្រៅសាលាមធ្យមសិក្សាមួយនៅភាគខាងកើតប្រទេសចិនកាលពីថ្ងៃអង្គារ ដោយបណ្តាល​ឱ្យ​មនុស្ស១១នាក់​ស្លាប់​​ក្នុងនោះមានសិស្ស៥នាក់​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី០៣ខែកញ្ញានេះ។

(រូបភាព៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថា អ្នកបើកបរបាត់បង់ភាព​ម្ចាស់​ការ​លើ​ការ​គ្រប់គ្រងរថយន្ត នៅពេលវាទៅជិត​សាលារៀន ​ក្នុងទីក្រុង Tai’an ខេត្ត Shandong នៅម៉ោង​៧:២៧ ព្រឹកថ្ងៃអង្គារនេះ។ រថយន្តនេះ​បានបើកបុកក្រុមឪពុកម្តាយ និងកូនៗ​​នៅសងខាងផ្លូវ។

គិតមកដល់ពេលនេះ ឧបទ្ទវហេតុនេះបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន១១​នាក់ដែលក្នុងនោះ៦​នាក់ជាឪពុកម្តាយនិង ៥នាក់ជាសិស្ស ក្នុងចំណោមអ្នករបួសមានសិស្សម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈពេលដែល១២នាក់ទៀតរបួសស្រាល។

បើយោងតាមរូបភាពដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញឱ្យឃើញមនុស្សចាស់ក្មេងក្នុងសម្លៀកបំពាក់ប្រឡាក់ឈាមដេកនៅតាមផ្លូវក្បែរឡានក្រុងពណ៌ប្រផេះ។ពាក់ព័ន្ធករណីនេះអ្នកបើកបរត្រូវបានប៉ូលីសក្នុងតំបន់ឃុំខ្លួន ហើយមូលហេតុនៃឧប្បត្តិហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕

(រូបភាព៖ X)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម