ព័ត៌មានអន្ដរជាតិ
ទឹកទន្លេមេគង្គនៅ ហ្លួងព្រះបាង ឡើងដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ខណៈអ្នកក្រុងវៀងចន្ទន៍ ត្រៀមខ្លួនជម្លៀស
យោងតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានឧតុនិយមនិងជលសាស្ត្រ នៃក្រសួងធនធានធម្មជាតិនិងបរិស្ថានឡាវ, កម្រិតទឹកទន្លេមេគង្គ ក្នុងខេត្តហ្លួងព្រះបាង បានហក់ឡើងខ្ពស់ដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរហើយ ខណៈនៅ វៀងចន្ទន៍ កម្ពស់ទឹកក៏ជិតឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរដែរ ដូច្នេះប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនជម្លៀសជានិច្ច។

កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែកញ្ញា ស្ថានីយឧតុនិយមនិងជលសាស្ត្រខេត្តហ្លួងព្រះបាង បានវាស់កម្ពស់ទឹកទន្លេមេគង្គឈានដល់កម្រិត ១៩ម៉ែត្រ ពោលគឺលើសកម្រិតប្រកាសអាសន្នដែលកំណត់ត្រឹម ១៧.៥ម៉ែត្រ និងកម្រិតគ្រោះថ្នាក់ ១៨.៥ម៉ែត្រទៅទៀត។
ដោយឡែក នៅថ្ងៃទី១៣ខែកញ្ញា កម្រិតនៃទន្លេមេគង្គនៅហ្លួងព្រះបាង បានឡើងដល់២០.៥ម៉ែត្រ ហើយវាអាចនឹងកើនឡើងបន្ថែមទៀតរហូតដល់ទៅ ២១.៥០ម៉ែត្រឯណោះនៅថ្ងៃទី១៤ខែកញ្ញា។

ចំណែកស្ថានីយក្រុងវៀងចន្ទន៍ បានវាស់កម្ពស់ទឹកទន្លេមេគង្គឈានដល់១១.៣៤ម៉ែត្រកាលពីថ្ងៃព្រហស្បតិ៍ ខណៈកម្រិតប្រកាសអាសន្នទឹកជំនន់គឺ ១១.៥០ម៉ែត្រ ប៉ុន្តែគេគិតថា មិនយូរទេ កម្ពស់ទឹកនឹងឡើងដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរដូចគ្នា។
ស្របពេលជាមួយគ្នានោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយកណ្តាល បានចេញការព្រមានថា ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងវៀងចន្ទន៍និងហ្លួងព្រះបាង ក៏ដូចជាប្រជាជនដែលរស់នៅក្បែរទន្លេ Xechamphone ក្នុងខេត្ត Savannakhet ត្រូវត្រៀមលក្ខណៈឲ្យរួចរាល់ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយ ក៏ដូចជាត្រៀមជម្លៀសខ្លួននិងដឹកជញ្ជូនសម្ភារនានា ទៅកាន់ទីទួលសុវត្ថិភាព។
លើសពីនេះ អាជ្ញាធរខេត្តក៏បានចាត់តាំងក្រុមការងារ ដើម្បីតាមដានកម្រិតទន្លេមេគង្គឲ្យបានដិតដល់ ហើយរៀបចំយានយន្ត ឧបករណ៍ និងគ្រឿងជំនួយនានា ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុង វៀងចន្ទន៍ ប្រកាសអាសន្នគ្រោះទឹកជំនន់ ខណៈទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


