ព័ត៌មានអន្ដរជាតិ
ទីក្រុង វៀងចន្ទន៍ ប្រកាសអាសន្នគ្រោះទឹកជំនន់ ខណៈទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់
កម្ពស់ទឹកទន្លេមេគង្គបានឡើងដល់កម្រិតប្រកាសអាសន្នហើយនៅខេត្ត ហ្លួងព្រះបាង និងរដ្ឋធានី វៀងចន្ទន៍ នៃប្រទេសឡាវ ខណៈមន្ត្រីព្យាករអាកាសធាតុព្រមានថា ២ថ្ងៃទៀត វៀងចន្ទន៍ អាចរងគ្រោះដោយទឹកជំនន់។

តាមសេចក្តីរាយការណ៍របស់ Vientiane Times នៅថ្ងៃព្រហស្បតិ៍ទី១២ខែកញ្ញាឆ្នាំ២០២៤, កម្ពស់ទឹកទន្លេមេគង្គនិងដៃទន្លេបានឡើងដល់កម្រិតប្រកាសអាសន្ននៅតំបន់មួយចំនួន ហើយគេព្យាករថា មិនយូរមិនឆាប់កម្ពស់ទឹក នឹងឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ។
នៅ ហ្លួងព្រះបាង, ទឹកទន្លេបានឡើងដល់ ១៧.៥ម៉ែត្រ ពោលគឺជិតដល់កម្រិតប្រកាសអាសន្នធ្ងន់ធ្ងរដែលកំណត់ត្រឹម ១៨.៣ម៉ែត្រ ខណៈ វៀងចន្ទន៍ អាចជន់លិចនៅថ្ងៃទី១៤ខែកញ្ញា។
ទន្ទឹមនេះ អាជ្ញាធរខេត្ត ហ្លួងព្រះបាង បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមតំបន់វាលទំនាប ត្រូវត្រៀមខ្លួនជាប់ជានិច្ច ក្នុងការជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈបច្ចុប្បន្ន ទឹកជំនន់បានប៉ះពាល់ដល់ផ្ទះនិងហាងលក់ដូរជាច្រើនរួចទៅហើយ។

ចំណែកនៅភាគខាងជើងប្រទេសវិញ ក៏កំពុងជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត មិនធ្លាប់មានសោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ ដោយសារតែឥទ្ធិពលព្យុះ យ៉ាកជី។
នៅខេត្ត ហ្លួងណាំថា, ទឹកទន្លេ ណាំថា បានហក់ឡើងយ៉ាងគំហុក បង្កឲ្យមានការជន់លិចទ្រង់ទ្រាយធំបំផុតដែលខេត្តនេះមិនធ្លាប់ជួបប្រទះសោះចាប់តាំងពីឆ្នាំ២០០៨មក។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឡាវ មិនទាន់ចេញរបាយការណ៍ផ្លូវការណាមួយ ពាក់ព័ន្ធតួលេខជនរងគ្រោះឬការខូចខាតនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តឈៀងម៉ៃនិងឈៀងរ៉ៃ របស់ថៃ ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៣០ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


