ព័ត៌មានអន្ដរជាតិ
លីបង់៖ មនុស្សស្លាប់ហោចណាស់៤៩២នាក់ ព្រោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល
យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងចំនួន១ ៦០០កន្លែងរបស់ក្រុមហេសបូឡាក្នុងប្រទេសលីបង់កាលពីថ្ងៃចន្ទ ដែលអាជ្ញាធរលីបង់បានប្រាប់ថា ហេតុការណ៍នេះបានសម្លាប់មនុស្សចំនួន ៤៩២នាក់ ក្នុងនោះមានកុមារ ៣៥នាក់ និងរបួស ១ ៦៤៥នាក់ ព្រមទាំងបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់រត់ភៀសខ្លួនទៅរកកន្លែងសុវត្ថិភាព ហើយនោះគឺជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុត នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ គិតចាប់តាំងពីសង្គ្រាមស៊ីវិលឆ្នាំ១៩៧៥-១៩៩០។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានធ្វើសេចក្តីថ្លែងការណ៍ជាវីដេអូខ្លីមួយទៅកាន់ប្រជាជនលីបង់ ដោយរៀបរាប់ថា៖ «សង្រ្គាមរបស់អ៊ីស្រាអែលមិនមែនធ្វើជាមួយអ្នកទេ វាធ្វើជាមួយក្រុមហេសបូឡា។ អស់រយៈពេលជាយូរមកហើយ ក្រុមហេសបូឡាបានប្រើអ្នកជាខែលការពារខ្លួន»។
ប្រជាជនលីបង់ដែលស្ថិតនៅភាគខាងត្បូង បាននាំគ្នាប្រមែប្រមូលយកអីវ៉ាន់ដាក់រថយន្ត និងឡានដឹកទំនិញចាកចេញពីផ្ទះសម្បែង ខណៈមានគ្រាប់បែកជាច្រើនកំពុងត្រូវបានទម្លាក់់ពីភាគីអ៊ីស្រាអែល។ ចំណែកឯផ្លូវហាយវ៉េភាគខាងជើងត្រូវបានបិទ។
លោក Abed Afou ដែលបានរត់គេចខ្លួនជាមួយក្រុមគ្រួសារ រួមទាំងកូនប្រុស៣នាក់ដែលមានអាយុពី៦ទៅ១៣ឆ្នាំ បាននិយាយថា៖ «ខ្ញុំបានចាប់យកឯកសារសំខាន់ៗទាំងអស់ ហើយយើងបានចេញមក។ ការវាយប្រហារនៅជុំវិញយើង។ វាពិតជាគួរឲ្យភ័យខ្លាចណាស់»។ លោក Afou បានបន្តថា លោកមិនដឹងថានឹងត្រូវស្នាក់នៅទីណានោះទេ ប៉ុន្តែគ្រាន់តែចង់ទៅឲ្យដល់ទីក្រុងបេរូតប៉ុណ្ណោះ។
ដោយឡែក ប្រជាជនខ្លះទៀតបានរត់គេចខ្លួនដោយថ្មើរជើង។ ពួកគេបានកាន់កញ្ចប់របស់របរតូចៗ ហើយដើរទៅទិសខាងជើងលើឆ្នេរសមុទ្រក្បែរទីក្រុង Tyre ប្រទេសលីបង់។
លោក Nasser Yassin រដ្ឋមន្ត្រីលីបង់ដែលមានតួនាទីសម្របសម្រួលការឆ្លើយតបនឹងវិបត្តិ បានប្រាប់ថា ទីជម្រកបណ្តោះអាសន្នចំនួន ៨៩កន្លែង នៅក្នុងសាលារៀន និងកន្លែងផ្សេងទៀតត្រូវបានដំណើរការ ដែលអាចទ្រទ្រង់មនុស្សជាង ២៦ ០០០នាក់។
បន្ទាប់ពីសង្គ្រាមជិត១ឆ្នាំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សានាព្រំដែនភាគខាងត្បូងរបស់ខ្លួន អ៊ីស្រាអែលក៏កំពុងប្រយុទ្ធគ្នានៅព្រំដែនភាគខាងជើងផងដែរ ដែលជាកន្លែងក្រុមហេសបូឡាបាននិងកំពុងបាញ់គ្រាប់រ៉ុកកែតចូលទៅក្នុងទឹកដីរបស់ខ្លួន ដើម្បីគាំទ្រក្រុមហាម៉ាស។ ទាំងក្រុមហាម៉ាស និងក្រុមហេសបូឡា សុទ្ធជាក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់ដូចគ្នា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


