ព័ត៌មានអន្ដរជាតិ
អ្នករស់រានមានជីវិតពីគ្រាប់បែកបរមាណូរបស់ជប៉ុន ឈ្នះពានរង្វាន់ណូបែលសន្តិភាព
លោក Nihon Hidankyo ដែលជាមនុស្សម្នាក់ក្នុងក្រុមអ្នករស់រានមានជីវិតពីគ្រាប់បែកបរមាណូរបស់ជប៉ុន បានឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៤ និងប្រាក់រង្វាន់ចំនួន១លានដុល្លារ។

ក្រុម Hibakusha ជាក្រុមដែលប្រមូលផ្ដុំទៅដោយអ្នករស់រានមានជីវិតពីការទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ឆ្នាំ១៩៤៥ ហើយត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការណូបែលន័រវេស សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរពិភពលោក។
បង្កើតឡើងក្នុងឆ្នាំ១៩៥៦ ក្រុមរបស់លោក Hidankyo បានបញ្ជូនអ្នករស់រានមានជីវិតពីការទម្លាក់គ្រាប់បែកបរមាណូទៅជុំវិញពិភពលោក ដើម្បីចែករំលែកសក្ខីភាពរបស់ពួកគេអំពី «ការខូចខាតដ៏សាហាវ» និងការរងទុក្ខ ដែលបណ្តាលមកពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
ប្រធានគណៈកម្មាធិការណូបែល លោក Joergen Watne Frydnes បាននិយាយថា ក្រុមនេះបាន «ចូលរួមចំណែកយ៉ាងច្រើនក្នុងការបង្កើតបម្រាមនុយក្លេអ៊ែរ»។
លោក Frydnes បានព្រមានថា «បម្រាមនុយក្លេអ៊ែរ» គឺស្ថិតនៅក្រោមសម្ពាធ ហើយបានកោតសរសើរក្រុម Hibakusha សម្រាប់ការយកសក្ខីកម្មរបស់ខ្លួន ដើម្បីធានាបានថាអាវុធនុយក្លេអ៊ែរមិនត្រូវប្រើប្រាស់ទៀតឡើយ។
នៅថ្ងៃទី៦ខែសីហាឆ្នាំ១៩៤៥ យន្តហោះអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូពីលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដោយបានសម្លាប់មនុស្សប្រហែល ១៤ម៉ឺននាក់។ ៣ថ្ងៃក្រោយមក អាវុធនុយក្លេអ៊ែរទី២ត្រូវបានទម្លាក់លើទីក្រុងណាហ្គាសាគី។ ការចុះចាញ់របស់ប្រទេសជប៉ុនត្រូវបានប្រកាសឡើងដោយអធិរាជ Hirohito ភ្លាមៗនោះ និងបានបិទបញ្ចប់សង្គ្រាមលោកលើកទី២៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


