ព័ត៌មានអន្ដរជាតិ
លោក Zelenskiy៖ កូរ៉េខាងជើង បញ្ជូនកម្លាំង និងអាវុធឲ្យរុស្ស៊ីវាយអ៊ុយក្រែន
លោក Volodymyr Zelenskiy កាលពីថ្ងៃទី១៣ខែតុលាបានប្រកាសថា រុស្ស៊ីបានទទួលទាំងសព្វាវុធ និងកងកម្លាំងពីកូរ៉េខាងជើង ដើម្បីចូលវាយនៅលើទឹកដីអ៊ុយក្រែន ខណៈទំនាក់ទំនងរវាងក្រុងព្យុងយ៉ាង និងក្រុងមូស្គូ នាពេលថ្មីៗនេះកាន់តែស្និទ្ធស្នាលខ្លាំងឡើងគួរឲ្យកត់សម្គាល់។

ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងនៅក្នុងវីដេអូមួយកាលពីយប់ថ្ងៃអាទិត្យថា៖ «យើងមើលឃើញថា សម្ព័ន្ធភាពរវាងរុស្ស៊ី និងរបបដូចជាកូរ៉េខាងជើង កំពុងកាន់តែរឹងមាំខ្លាំងឡើងៗ។ នេះមិនមែនផ្ដោតតែការបញ្ជូនសព្វាវុធនោះទេ តែជាការពិតណាស់វាក៏ផ្ដោតលើការបញ្ជូនមនុស្សពីកូរ៉េខាងជើងទៅកាន់កងកម្លាំងប្រដាប់អាវុធនៃអ្នកលុកលុយ»។
លោក Zelenskiy បានបន្ថែមថា៖ «វាច្បាស់ណាស់ដែលថា ក្រោមលក្ខខណ្ឌដូច្នោះ ទំនាក់ទំនងរបស់យើងជាមួយដៃគូ ត្រូវវិវឌ្ឍទៅមុខទៀត។ ជួរមុខត្រូវការការគាំទ្រថែមទៀត។ យើងកំពុងនិយាយអំពីសមត្ថភាពអាវុធរយៈចម្ងាយឆ្ងាយបន្ថែមសម្រាប់អ៊ុយក្រែន និងការផ្គត់ផ្គង់ដែលមានស្ថិរភាពសម្រាប់កម្លាំងរបស់យើង ជាជាងបញ្ជីនៃគ្រឿងបន្លាស់យោធាធម្មតា»។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុងមូស្គូ បានច្រានចោលនូវការអះអាងរបស់កូរ៉េខាងត្បូង ដែលថា កូរ៉េខាងជើងប្រហែលជាបញ្ជូន និងកំពុងបង្កើនចំនួនកងកម្លាំងយោធាទៅជួយរុស្ស៊ីដើម្បីឈ្លានពានអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun បានឲ្យដឹងកាលពីថ្ងៃអង្គារថា វាមានភាគរយខ្ពស់ដែលកូរ៉េខាងជើងអាចបញ្ជូនទ័ពទៅជួយរុស្ស៊ី ហើយរបាយការណ៍ដែលថាមានកងកម្លាំងកូរ៉េខាងជើងត្រូវបានសម្លាប់នៅលើទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកំពុងកាន់កាប់ ក៏ទំនងជាព័ត៌មានពិតផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


