ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួន YouTuber ថៃម្នាក់នៅឥណ្ឌូណេស៊ី ពីបទឆបោកប្រាក់ ៥៩ លានដុល្លារ
Natthamon Khongchak ដែលជា YouTuber ជនជាតិថៃ ត្រូវបានចោទប្រកាន់ពីបទបោកប្រាស់អ្នកតាមដានរបស់នាងចំនួន ២ពាន់លានបាត (៥៩លានដុល្លារ) នាងត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបញ្ចូនទៅកាន់ប្រទេសថៃ បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេល២ឆ្នាំ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ បញ្ចាក់ថា អ្នកមានឥទ្ធិពលវ័យ ៣២ ឆ្នាំដែលត្រូវបានគេស្គាល់ថា Nutty នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយម្តាយរបស់នាងត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៨ ខែតុលានៅលើកោះស៊ូម៉ាត្រាពីបទចូលខុសច្បាប់។ ប៉ូលិសក្នុងតំបន់បានសង្ស័យលើការបញ្ចេញសំឡេងរបស់ Natthamon ហើយបានរកឃើញថា នាងមិនអាចបញ្ចេញសំនៀងជាតិបាន ដែលនាំឲ្យមានការចាប់ខ្លួននាង។
ពេលមកដល់ទីក្រុងបាងកក Natthamon និងម្តាយត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំង អមដោយ ឧត្តមសេនីយ៍ទោ Thawatchai Piyaneelabu ជំនួយការអគ្គស្នងការនគរបាលជាតិ និង Pol Capt Wissanu Chimtrakulអគ្គនាយករងនៃនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI)។ ចំណែកឯការឃុំខ្លួនរបស់ Natthamon ពីបទក្លែងបន្លំហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងការជួញដូរភាគហ៊ុន។
លោកបានបញ្ជាក់ថា៖ «បច្ចុប្បន្ននាងកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយនឹងត្រូវបញ្ជូនទៅ DSI ដើម្បីចាត់ការតាមផ្លូវច្បាប់»។
Natthamon បានភៀសខ្លួនចេញពីប្រទេសថៃក្នុងឆ្នាំ ២០២២ ជាមួយម្តាយ និងជំនួយការរបស់នាង បន្ទាប់ពីគម្រោងវិនិយោគដ៏ធំរបស់នាងបានដួលរលំ ដោយបន្សល់ទុកជនរងគ្រោះជាង ៦ 0០០០នាក់ដែលត្រូវបានចោទប្រកាន់ពីបទបំផ្លាញហិរញ្ញវត្ថុ។ ពីមុនធ្វើជាពាណិជ្ជករប្តូរប្រាក់បរទេសដ៏ជោគជ័យ នាងបានចែករំលែកគន្លឹះនៃការជួញដូរជាមួយអ្នកជាវ YouTube ៨០០,០០០ របស់នាងជាញឹកញាប់ ហើយបានបង្ហាញពីរបៀបរស់នៅដ៏ប្រណិតនៅលើ Instagram ។
ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរផ្ទាល់ខ្លួន បានបង្ហាញពីវិស្សមកាល កាបូបអ្នករចនា និងរថយន្តទំនើបៗ បង្កើតរូបភាពនៃភាពជោគជ័យ ដែលបានទាក់ទាញអ្នកតាមដានរាប់ពាន់នាក់ឲ្យវិនិយោគលើគម្រោងរបស់នាង ដែលសន្យាថានឹងទទួលបានប្រាក់ចំណូលខ្ពស់។ នាងបានផ្តល់ការត្រឡប់មកវិញចំនួន ២៥% សម្រាប់កិច្ចសន្យារយៈពេល ៣ ខែ ៣០% សម្រាប់កិច្ចសន្យារយៈពេល ៦ ខែ និង ៣៥% សម្រាប់កិច្ចសន្យារយៈពេល ១២ខែ ដោយសន្យាថានឹងសងប្រចាំខែ។
ទោះជាយ៉ាងណាក៏ដោយ ការត្អូញត្អែរបានចាប់ផ្តើមកើតឡើងនៅប្រហែលខែមេសា ឆ្នាំ ២០២២ ដោយអ្នកវិនិយោគអះអាងថា ពួកគេមិនបានទទួលការត្រឡប់មកវិញដែលបានសន្យា។ នៅក្នុងខែឧសភា Natthamon បានសារភាពនៅក្នុងការបង្ហោះ Instagram ថាបានធ្វើឲ្យមានកំហុសក្នុងការជួញដូរដែលនាំឲ្យបាត់បង់មូលនិធិដែលបានវិនិយោគ។ នាងបានសន្យាថា នឹងសងអ្នកដើរតាមរបស់នាង ប៉ុន្តែបានព្រមានថា ការជាប់ពន្ធនាគារនឹងរារាំងនាងមិនឲ្យធ្វើដូច្នេះ។
មេធាវីតំណាងឲ្យជនរងគ្រោះបានដាក់ពាក្យបណ្តឹងជាច្រើនប្រឆាំងនឹង Natthamon ដោយចោទប្រកាន់ថា នាងបានប្រើប្រជាប្រិយភាពរបស់នាងដើម្បីទាក់ទាញអ្នកដើរតាមឱ្យវិនិយោគ។ លោក Phaisal Ruangri មេធាវីដែលតស៊ូមតិសម្រាប់ជនរងគ្រោះពីការក្លែងបន្លំបានលាតត្រដាងថាវិនិយោគិនម្នាក់បានដាក់ប្រាក់ចំនួន ៤២៣,០០០ផោនជាមួយ YouTuber ដោយមិនទទួលបានផលត្រឡប់មកវិញ។
Ruangri បាននិយាយថា អ្នកវិនិយោគបានជឿទុកចិត្តលើនាង ពីព្រោះនាងជាតារា YouTube ដ៏ពេញនិយមដែលមានអ្នកជាវជិតមួយលាននាក់។ នាងបានប្រើប្រជាប្រិយភាពរបស់ខ្លួន ដើម្បីបញ្ឆោតអ្នកដើរតាមរបស់នាង។ អ្នកគាំទ្ររបស់នាងជឿថា នាងគឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ។ ទោះបីជាមានសេចក្តីរាយការណ៍ពីការចាប់ខ្លួនរបស់នាងក៏ដោយ Natthamon បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នាងបានស្ម័គ្រចិត្តប្រគល់ខ្លួនឲ្យអាជ្ញាធរ។
នាងបាននិយាយថា៖ «វាមិនមែនជាចេតនារបស់ខ្ញុំក្នុងការរត់គេចនោះទេ។ ខ្ញុំមិនដែលគិតបែបនេះទេ។ ខ្ញុំបានប្រគល់ខ្លួនឲ្យប៉ូលិស។ ខ្ញុំចង់សុំទោសអ្នករាល់គ្នាចំពោះអ្វីដែលខ្ញុំបានធ្វើ។ ខ្ញុំចង់សុំទោសដែលនាំឲ្យមានភាពអាម៉ាស់ដល់ប្រទេស»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដោយសារខឹងមានថ្មី ស្ត្រីវៀតណាមម្នាក់ ដាក់ថ្នាំ Cyanide បំពុលគូស្នេហ៍ឲ្យស្លាប់ភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


