Connect with us

ព័ត៌មានអន្ដរជាតិ

​មេដឹកនាំ​អ៊ីរ៉ង់​នៅ​តែប្តេជ្ញា​សងសឹក​អ៊ីស្រាអែល​និង​អាមេរិក​​

បានផុស

នៅ

ក្រោយ​រងភាព​អាម៉ាស់​ដោយសារ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​កាល​ថ្ងៃទី​២៦ខែតុលា​​​ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានប្តេជ្ញាកាលពីថ្ងៃទី២ខែវិច្ឆិកា​នេះ​ បាន​និយាយថា ខ្លួន​នឹងសងសឹកប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់​អ៊ីស្រាអែល​ គឺ​​សហរដ្ឋអាមេរិក ដែល​បានកំណត់គោលដៅលើទីក្រុងតេអេរ៉ង់ និងក្រុមដែលខ្លួនគាំទ្រនៅក្នុងតំបន់។

ព្យុហ​យាត្រា​កងទ័ពអ៊ីរ៉ង់​កាល​ពី​ខែ​តុលា​​។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមការស្រង់សម្តី​ដើម​របស់​សារព័ត៌មាន AFP ប្រមុខ​ដឹកនាំ​អ៊ីរ៉ង់​ លោក Khamenei បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់និស្សិតថា៖«​សត្រូវ​ រួមទាំងសហរដ្ឋអាមេរិក និងរបប Zionist  [​អ៊ីស្រាអែល​] គួរតែដឹងថា ពួកគេពិតជានឹងទទួលបានការឆ្លើយតបយ៉ាងមុតមាំចំពោះអ្វីដែលពួកគេកំពុងធ្វើប្រឆាំងនឹងអ៊ីរ៉ង់ ប្រជាជាតិអ៊ីរ៉ង់ និងរណសិរ្សតស៊ូ»។

លោក​​បាន​និយាយ​សំដៅ​ទៅ​លើ​សម្ព័ន្ធមិត្ត​នៃ​ក្រុម​ប្រដាប់​អាវុធ​គាំទ្រ​ក្រុង​តេអេរ៉ង់ ដែល​រួម​មាន​ក្រុម​ឧទ្ទាមហ៊ូធី​ (Huthi)​មាន​មូលដ្ឋាន​នៅ​ប្រទេស​​យេម៉ែន ចលនា​សកម្មប្រយុទ្ធ​ហេសបូឡា (Hezbollah)​មាន​មូលដ្ឋាន​នៅ​ប្រទេសលីបង់​និង​ក្រុម​អ៊ីស្លាម​ប៉ាឡេស្ទីន ហាម៉ាស (Hamas) ដែល​​កំពុង​ធ្វើសង្គ្រាម​នៅ​តំបន់​ហ្គាហ្សា​​ប៉ាឡេស្ទីន​​។

ភាពតានតឹងក្នុងតំបន់បានកើនឡើងចាប់តាំងពីការផ្ទុះឡើងក្នុងខែតុលាឆ្នាំ២០២៣​នៃសង្រ្គាមអ៊ីស្រាអែល-ហាម៉ាសនៅហ្គាហ្សា ដោយបានទាក់ទាញក្រុមដែលគាំទ្រអ៊ីរ៉ង់ទាំងនោះ និងក្រុមផ្សេងទៀតមកពីអ៊ីរ៉ាក់ និងស៊ីរី។

ក្រុមហេសបូឡា និងអ៊ីស្រាអែលបាន​ប្រយុទ្ធ​គ្នាឆ្លង​ព្រំដែនអស់រយៈពេលជិតមួយឆ្នាំបន្ទាប់ពី​ការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ពួកហាម៉ាសលើអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣​ មុនពេលអ៊ីស្រាអែលបានបង្កើនជម្លោះនៅថ្ងៃទី២៣​ ខែកញ្ញា​ឆ្នាំ​២០២៤ ចូល​ទៅ​ក្នុង​ទឹកដី​លីបង់​ដើម្បី​កម្ទេច​​ហេសបូឡា​​។

កាលពីថ្ងៃទី២៦​ខែតុលា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសលើទីតាំងយោធាក្នុងប្រទេសអ៊ីរ៉ង់ជាការឆ្លើយតបទៅនឹងការវាយប្រហារថ្ងៃទី១ខែតុលារបស់ទីក្រុងតេអេរ៉ង់មកលើអ៊ីស្រាអែល ដែលជាការសងសឹកចំពោះការសម្លាប់មេដឹកនាំសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ និងមេបញ្ជាការឆ្មាំបដិវត្តន៍ម្នាក់​របស់​អ៊ីរ៉ង់​។

យ៉ាងហោចណាស់ទាហានបួននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដែលអ៊ីរ៉ង់បាននិយាយថាបានបណ្តាលឱ្យ «ការខូចខាតតិចតួច» ដល់ប្រព័ន្ធរ៉ាដាមួយចំនួន។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បាននិយាយថា ជនស៊ីវិលម្នាក់ក៏ត្រូវបានសម្លាប់ផងដែរ​ក្នុង​ការ​វាយ​ប្រហាររបស់​អ៊ីស្រាអែល​។

នៅក្នុងសុន្ទរកថារបស់មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ លោក Khamenei បានគោរពវិញ្ញាណក្ខន្ធដល់ទាហានដែលត្រូវបានសម្លាប់ដោយនិយាយថា ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការប្រឈម​មុខនឹងអ៊ីស្រាអែល «នឹងមិនត្រូវបានគេបំភ្លេចឡើយ»៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ការវាយប្រហារនៅកាស្មៀរធ្វើឲ្យទំនាក់ទំនងឥណ្ឌា-ប៉ាគីស្ថានកាន់តែ​​ធ្លាក់​ដុន​ដាបខ្លាំង​​

KPT+៣១ នាទីutes មុន

អូបាម៉ា បណ្ដើរភរិយាស្រស់ស្រូប​អាហារបង្អួតភាពផ្អែមល្ហែម បញ្ចប់​ភាព​​សង្ស័យ​បែកបាក់​គ្នា​

ព័ត៌មានជាតិ៣៧ នាទីutes មុន

រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ បានជួសជុលរួចរាល់

ព័ត៌មានជាតិ៤២ នាទីutes មុន

​តារាហុងកុង​នាង Gloria ក្រោយរៀបការខុស បាត់បង់អស់​កេរ្តិ៍ឈ្មោះ និងអាជីពធ្លាប់ល្បីរន្ទឺ

ព័ត៌មានជាតិ៥៧ នាទីutes មុន

វិស័យឯកជនបន្តលើកកម្ពស់ការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារផលិតផល​ដើម្បីជំរុញការប្រកួតប្រជែង​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ មីស៊ីល​ដែល​រុស្ស៊ី​ប្រើ​បាញ់​ស្រោច​លើ​ក្រុង​កៀវ គឺ​ជា​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១១ ម៉ោង មុន

បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ

Sokha Hotels

ព័ត៌មានពេញនិយម