ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីនិងថៃត្រៀមខ្លួនបង្ការភ្លៀងធ្លាក់បន្ថែមទៀត ក្រោយមនុស្សជាង៣០នាក់ស្លាប់
អាជ្ញាធរក្នុងប្រទេសថៃ និងម៉ាឡេស៊ីមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត បន្ទាប់ពីភ្លៀងមូសុងជាច្រើនថ្ងៃបានបង្កជាទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងរាប់ម៉ឺននាក់បានផ្លាស់ទីលំនៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៤ខែធ្នូ។

មន្ត្រីនៃប្រទេសទាំងពីរបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេកំពុងរៀបចំជម្រក និងរៀបចំផែនការជម្លៀសខ្លួន ដើម្បីឆ្លើយតបទៅនឹងការព្យាករណ៍ដែលថាមានភ្លៀងធ្លាក់បន្ថែមទៀតនៅថ្ងៃខាងមុខ។
នៅភាគខាងត្បូងប្រទេសថៃមនុស្សយ៉ាងតិច២៥នាក់បានស្លាប់នៅក្នុងទឹកជំនន់ និងជាង៣០ម៉ឺនគ្រួសារបានរងផលប៉ះពាល់ក្នុងសប្តាហ៍កន្លងមកនេះ។ នេះបើយោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសនេះ។ គិតត្រឹមថ្ងៃច័ន្ទនេះ ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសនេះបាននិយាយថា អ្នកជម្លៀសចំនួន ៣៤ ៣៥៤នាក់ នៅតែស្ថិតក្នុងជម្រករបស់រដ្ឋាភិបាលចំនួន៤៩១កន្លែង។
ក្នុងចំណោមខេត្តដែលរងគ្រោះខ្លាំងជាងគេរួមមាន Pattani, Narathiwat, Songkhla និង Yala ដែលរដ្ឋាភិបាលបានដាក់ពង្រាយក្រុមជួយសង្គ្រោះ និងបានកំណត់ថវិកាចំនួន៥០លានបាត ដែលស្មើនឹង១,៤៥ លានដុល្លារ ក្នុងការសង្គ្រោះក្នុងមួយខេត្ត។ គណៈរដ្ឋមន្ត្រីថៃក៏បានចុះហត្ថលេខាលើការបង់ប្រាក់ចំនួន៩០០០ បាត ២៦០ ដុល្លារ ក្នុងមួយគ្រួសារដែលរងផលប៉ះពាល់ផងដែរ។

ទោះបីជាកម្រិតទឹកបានស្រកក្នុងខេត្តមួយចំនួនក៏ដោយ ក៏ប្រទេសថៃរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតរហូតដល់ថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យតំបន់នេះប្រឈមនឹងគ្រោះទឹកជំនន់ភ្លាមៗ។អាជ្ញាធរបានរៀបចំកន្លែងស្នាក់នៅ ម៉ាស៊ីនបូមទឹក រថយន្តជម្លៀស និងទូក ហើយដាក់ក្រុមសង្គ្រោះឱ្យរង់ចាំដើម្បីត្រៀមទប់ទល់នឹងជំនន់ទឹកភ្លៀងបន្ថែមទៀត។
ចំណែកនៅប្រទេសម៉ាឡេស៊ី ភ្លៀងធ្លាក់យ៉ាងគំហុករយៈពេលប្រាំថ្ងៃកាលពីសប្តាហ៍មុនបានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតដោយបានសម្លាប់មនុស្ស៦ នាក់ និងបំផ្លាញផ្ទះសម្បែង និងផ្លូវថ្នល់ក្នុងរដ្ឋ Kelantan ភាគឦសាន និងរដ្ឋ Terengganu ដែលនៅជិតខាង។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយជាតិបានឱ្យដឹងថា មនុស្សប្រហែល៩១០០០ នាក់ស្នាក់នៅខាងក្រៅផ្ទះរបស់ពួកគេ ហើយការខូចខាតត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ២២៤ លានដុល្លារ។ ទឹកជំនន់នេះក៏បានប៉ះពាល់ដល់វិស័យទេសចរណ៍ ដោយមន្ត្រីម៉ាឡេស៊ីបានជំរុញឱ្យពលរដ្ឋពន្យារផែនការធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសថៃ ផងដែរ។
ខណៈពេលដែលប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរជួបប្រទះនឹងភ្លៀងមូសុងប្រចាំឆ្នាំ អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងបង្កឱ្យមានគំរូអាកាសធាតុកាន់តែខ្លាំង ដែលអាចធ្វើឱ្យមានទឹកជំនន់បំផ្លិចបំផ្លាញកាន់តែច្រើន៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ