Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺមួយទៀតស្រដៀងកូវីដ-១៩ កំពុងផ្ទុះនៅចិន 

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងចិន បានចេញសេចក្តីប្រកាសអំពីការផ្ទុះឡើងនៃជំងឺមួយប្រភេទដែលស្រដៀងទៅនឹងកូវីដ១៩ ខណៈករណីឆ្លងកំពុងកើនឡើងទូទាំងប្រទេសជាពិសេសនៅតាមខេត្តភាគខាងជើងតែម្តង។

(រូបថត៖ Clinical Advisor)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ World of Buzz កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូឆ្នាំ២០២៤ ជំងឺនេះមានឈ្មោះ HMPV ឬគេហៅថា Human Metapneumovirus ហើយតាមពិតទៅវាត្រូវបានគេរកឃើញតាំងតែពីឆ្នាំ២០០១មកម្ល៉េះ ប៉ុន្តែគ្មានវ៉ាក់សាំងឬថ្នាំព្យាបាលជាក់លាក់ទេ ពោលអ្នកជំងឺត្រូវព្យាបាលតាមរោគសញ្ញា។

ស្របពេលជាមួយគ្នានេះ សារព័ត៌មាន Sin Chew ផ្សាយថា ករណីថ្មីបានផ្ទុះខ្លាំងចាប់តាំងពីដើមរដូវរងាមក ដោយកុមារអាយុក្រោម១៤ឆ្នាំ មានហានិភ័យឆ្លងខ្លាំងជាងគេ ប៉ុន្តែចិន មិនទាន់ចេញរបាយការណ៍ជាក់លាក់អំពីតួលេខឡើយ។

(រូបថត៖ Pexels)

ជំងឺនេះគឺចេញអាការស្រដៀងហ្នឹងកូវីដ១៩បេះបិទ ដូចជាក្អក ក្តៅខ្លួន តឹងច្រមុះ ដង្ហក់និងឈឺសាច់ដុំ ហើយត្បិតតែវាមិនមានអត្រាមរណភាពខ្ពស់ ប៉ុន្តែបើឆ្លងហើយ ផ្លូវដង្ហើមរបស់អ្នកជំងឺក៏រងផលប៉ះពាល់ខ្លាំងគួរសមដែរ ជាពិសេសអាចឈានដល់រលាកទងសួត ទៀតផង។

ចំពោះការឆ្លងវិញ HMPV ក៏ស្រដៀងកូវីដ១៩ដែរ ដោយវាឆ្លងតាមរយៈដំណក់ទឹក ការប៉ះដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកជំងឺ ការក្អក កណ្តាស់ ឬការប៉ះផ្ទៃដែលមានមេរោគ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម