ព័ត៌មានអន្ដរជាតិ
ដាណឺម៉ាក សោកស្ដាយដែលព្រងើយកន្ដើយដាក់ Greenland អស់រាប់ឆ្នាំ
ប្រទេសដាណឺម៉ាក បានទទួលស្គាល់ថា ខ្លួនបានព្រងើយកន្តើយជាយូរយារណាស់មកហើយចំពោះការការពាររបស់ Greenland ដែលជាកោះដ៏ធំ និងមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងជាកោះមួយដែលលោក ដូណាល់ ត្រាំ ចាត់ទុកថាមានសារៈសំខាន់សម្រាប់សន្តិសុខរបស់សហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី៩ខែមករាឆ្នាំ២០២៥ថា៖ «យើងបានធ្វេសប្រហែសអស់ជាច្រើនឆ្នាំ ដើម្បីធ្វើការវិនិយោគចាំបាច់លើកប៉ាល់ និងយន្តហោះ ដែលនឹងជួយត្រួតពិនិត្យអាណាចក្ររបស់យើង ហើយនោះជាអ្វីដែលឥឡូវនេះយើងកំពុងព្យាយាមធ្វើរឿងខ្លះ»។
លោក ត្រាំ ដែលត្រៀមចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ខែមករា បាននិយាយថា ការគ្រប់គ្រងរបស់អាមេរិកលើ Greenland ដែលជាដែនដីអធិបតេយ្យភាពរបស់ដាណឺម៉ាក គឺចាំបាច់ខ្លាំង ហើយគាត់មិនបានបដិសេធក្នុងការប្រើសកម្មភាពយោធា ឬសេដ្ឋកិច្ចប្រឆាំងនឹងដាណឺម៉ាក ដើម្បីយក Greenland មកកាន់កាប់នោះទេ។
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយកាលពីល្ងាចថ្ងៃទី៩មករាថា លោកស្រីបានស្នើសុំជួបជាមួយលោក ត្រាំ ប៉ុន្តែមិនរំពឹងថានឹងអាចមានជំនួបណាមួយ នៅមុនការចូលកាន់តំណែងរបស់គាត់ឡើយ។
សូមបញ្ជាក់ថា Greenland ត្រូវបានគ្រប់គ្រងដោយប្រទេសដាណឺម៉ាកអស់ជាច្រើនសតវត្សរ៍មកហើយ ទោះបីជាប្រជាពលរដ្ឋចំនួន ៥៧ ០០០នាក់នៅទីនោះឥឡូវមានសិទ្ធិគ្រប់គ្រងកិច្ចការក្នុងស្រុកដោយខ្លួនឯងក៏ដោយ។ យ៉ាងណា បើនិយាយពីរឿងសន្តិសុខ និងកិច្ចការបរទេសរបស់ Greenland វានៅតែត្រូវបានគ្រប់គ្រងដោយប្រទេសដាណឺម៉ាកនៅឡើយ។
យោធាអាមេរិក បានរក្សាវត្តមានអចិន្ត្រៃយ៍នៅឯមូលដ្ឋាន Pituffik Space នៅភាគពាយព្យនៃ Greenland។
Greenland មានសារៈសំខាន់សម្រាប់យោធាអាមេរិក និងប្រព័ន្ធប្រកាសអាសន្នមីស៊ីលប៉ាលិស្ទិករបស់ខ្លួន ដោយសារកោះអាកទិកដ៏ធំមួយនេះជាផ្លូវកាត់ជិតបំផុតឆ្លងពីអឺរ៉ុបទៅកាន់អាមេរិកខាងជើង។
Greenland គឺជាទឹកដីផ្នែកមួយនៃដាណឺម៉ាកអស់រយៈពេលជាង ៦០០ឆ្នាំមកហើយ ហើយបានទទួលស្វ័យភាពពីដាណឺម៉ាកក្នុងឆ្នាំ១៩៧៩៕
ដោយ៖ ឈាង
ចុចអាន៖ រឿង Greenland! វិមានក្រឹមឡាំង ផ្តាំទៅ ត្រាំ ថា សូមកុំភ្លេច រុស្ស៊ីក៏មានវត្តមាននៅតំបន់អាកទិកដែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


