ព័ត៌មានអន្ដរជាតិ
ខ្យល់ពុលនៅទីក្រុងបាងកក បង្កការខាតបង់សេដ្ឋកិច្ចជិត៩០លានដុល្លារ
ការខូចខាតផ្នែកសេដ្ឋកិច្ចរបស់ថៃដែលបណ្តាលមកពីការបំពុលក្នុងនិងជុំវិញទីក្រុងបាងកក ក្នុងរយៈពេលមួយខែត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ៣ ពាន់លានបាត (៨៩.៤ លានដុល្លារ)។ យោងការចេញផ្សាយរបស់ Vietnam Plus នៅថ្ងៃទី២៨ខែមករានេះ។

ការខូចខាតផ្នែកសេដ្ឋកិច្ចត្រូវបានគេប៉ាន់ប្រមាណថា ប្រហែល ៣ ពាន់លានបាត ( ៨៩.៤ លានដុល្លារអាមេរិក)ពីការបាត់បង់ឱកាសដែលបណ្តាលមកពីការបំពុលខ្យល់ ដែលលើសពីជាមធ្យមភាគ ១០០µg/m³ នៅលើសន្ទស្សន៍គុណភាពខ្យល់ (AQI) នៅក្នុង និងជុំវិញទីក្រុងបាងកក ក្នុងរយៈពេលមួយខែចុងក្រោយនេះ។ នេះបើយោងតាមការវាយតម្លៃដោយមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn របស់ប្រទេសថៃ (KRC)។
បើតាមការរាយការណ៍ដោយសេវាព័ត៌មានភាសាអង់គ្លេសក្នុងស្រុក Thai PBS World បានឲ្យដឹងថា សមាសភាគល្អិត (PM2.5) ច្រើនពេកនៅក្នុងបរិយាកាសនាំឱ្យការចំណាយលើការព្យាបាលវេជ្ជសាស្រ្ត និងការថែទាំសុខភាពការពារ ដូចជារបាំងមុខ (ម៉ាស) និងម៉ាស៊ីនបន្សុទ្ធខ្យល់។
ទោះបីជាការចំណាយបែបនេះមានប្រយោជន៍សម្រាប់អាជីវកម្មក៏ដោយ វាអាចបង្កើតជាការបាត់បង់ឱកាសសម្រាប់អ្នកប្រើប្រាស់ ដោយសារតែពួកគេអាចប្រើប្រាស់យកលុយទាំងនេះសម្រាប់គោលបំណងផ្សេងទៀតបើសិនជាមិនមានខ្យល់ពុល។
ការប៉ាន់ប្រមាណការខូចខាតសេដ្ឋកិច្ចគឺផ្អែកលើការសន្មត់ថា ប្រជាជនប្រហែល ២.4 លាននាក់នៅក្នុងទីក្រុងបាងកក កំពុងទទួលរងនូវអាឡ័កស៊ី និងជំងឺផ្លូវដង្ហើម ដោយប្រហែលពាក់កណ្តាលនៃពួកគេត្រូវទៅជួបគ្រូពេទ្យយ៉ាងហោចណាស់ម្តងក្នុងមួយខែ។ ប្រជាជនដែលរងផលប៉ះពាល់ត្រូវចំណាយលើថ្លៃព្យាបាល និងការធ្វើដំណើរ ជាមធ្យម ១៨០០-២០០០ បាតក្នុងមួយនាក់។
យោងតាមមជ្ឈមណ្ឌល រួមទាំងសកម្មភាពសេដ្ឋកិច្ចផ្សេងទៀត ដូចជា ផលប៉ះពាល់លើវិស័យទេសចរណ៍ និងការងារពីផ្ទះ ការខូចខាតសេដ្ឋកិច្ចអាចខ្ពស់ជាងនេះច្រើនទៀត៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


