ព័ត៌មានអន្ដរជាតិ
គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ បណ្តាលឲ្យស្លាប់ ៨នាក់និងរបួស១១នាក់នៅឥណ្ឌូណេស៊ី
រថយន្តកុងតឺន័រមួយគ្រឿងបានបុករថយន្តជាច្រើនគ្រឿងក្នុងទីក្រុង Bogor ខេត្តជ្វាខាងលិចប្រទេសឥណ្ឌូណេស៊ី កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ សម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់ និងរបួស១១នាក់។ យោងទីភ្នាក់ងារព័ត៌មាន Xinhua ផ្សាយនៅថ្ងៃទី៥ខែកុម្ភៈ។

លោកស្រី Desiana Kartika Bahari ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះទីក្រុងហ្សាកាតា បានឲ្យដឹងថា៖«ហេតុការណ៍នេះបានកើតឡើងនៅជិតច្រកទ្វារបង់ប្រាក់ Ciawi ក្នុងទីក្រុង Bogor Regency»។
លោកស្រីបានបន្តថា គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តកុងតឺន័រ បុករថយន្តជាច្រើនគ្រឿងត្រង់ចំណុចគល់ស្ពាន បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងហេតុការណ៍នេះមានជនរងគ្រោះ១៩នាក់ ក្នុងនោះស្លាប់ ៨នាក់ និង ១១ នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរនិងស្រាល។ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទូទៅ Ciawi ។
ជាមួយគ្នានេះ ប្រធាននគរបាលក្រុង Bogor Regency បានឲ្យដឹងថា គ្រោះថ្នាក់នេះបានបណ្តាលឲ្យខូចខាតយានយន្តចំនួន៦គ្រឿង បង្កឡើងការដាច់ហ្វ្រាំងរបស់រថយន្តកុងតឺន័រ។
គិតត្រឹមព្រឹកថ្ងៃពុធនេះ ច្រកទ្វារបង់ប្រាក់ចំនួនពីរនៅតែបិទដដែល ដោយសារការខូចខាតរចនាសម្ព័ន្ធដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍នេះ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


