ព័ត៌មានអន្ដរជាតិ
យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក
សហរដ្ឋអាមេរិក កើតមានហេតុការណ៍យន្តហោះបុកគ្នាទៀតហើយ ដោយលើកនេះគឺជាឧបទ្ទវហេតុរវាងជើងហោះហើរលេខ៦៨របស់ក្រុមហ៊ុនជប៉ុនអ៊ែរឡាញ ជាមួយជើងហោះហើរលេខ១៩២១ របស់ក្រុមហ៊ុន Delta អ៊ែរឡាញ នៅឯអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma ក្នុងទីក្រុង Seattle។

តាមសេចក្តីរាយការណ៍របស់ Fox News, ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ១០:១៥នាទី ថ្ងៃពុធទី៥ខែកុម្ភៈឆ្នាំ២០២៥ (ពេលវេលានៅអាមេរិក) ហើយភ្លាមៗនោះ ក្រុមជួយសង្គ្រោះក៏បានបញ្ជូនទៅផងដែរ។
អាកាសយានដ្ឋានបានចេញសេចក្តីថ្លែងការណ៍ថា យន្តហោះរបស់ក្រុមហ៊ុនជប៉ុនអ៊ែរឡាញ បានបើកទៅបុកកន្ទុយរបស់យន្តហោះ Delta អ៊ែរឡាញ ដែលកំពុងរង់ចាំដាក់អ្នកដំណើរ។
ជាសំណាងល្អដែរ ដែលគ្មានអ្នកដំណើរណាម្នាក់រងរបួស ខណៈក្រុមមន្ត្រីកំពុងបើកការស៊ើបអង្កេត រកមូលហេតុពិតនៃឧទ្ទវហេតុនេះ ហើយក្រុមហ៊ុន Delta ក៏ប្រកាសឲ្យអ្នកដំណើរដូរទៅជិះយន្តហោះផ្សេងវិញ។

ហេតុការណ៍នេះកើតឡើងត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក ជួបសោកនាដកម្មដ៏សោកសៅ ដោយយន្តហោះស៊ីវិល បុកជាមួយឧទ្ធម្ភាគចក្រយោធានៅទីក្រុងវ៉ាស៊ីនតោន បណ្តាលឲ្យមនុស្ស៦៧នាក់ បាត់បង់ជីវិត។
យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន American Airlines ដែលធ្វើដំណើរចេញពីទីក្រុង Wichita នៃរដ្ឋ Kansas បានបុកជាមួយឧទ្ធម្ភាគចក្រ Black Hawk ធ្លាក់ចូលទន្លេ Potomac កាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០២៥។
ក្រោយមកបាន៤ថ្ងៃប៉ុណ្ណោះ អាមេរិកជួបហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងទៀត ដែលជាប្រភេទយន្តហោះដឹកអ្នកជំងឺ ដោយបណ្តាលឲ្យមនុស្ស៦នាក់ជិះក្នុងនោះ ស្លាប់ទាំងអស់។ យន្តហោះ Learjet 55 បានធ្លាក់លើផ្ទះប្រជាជននៅប៉ែកឦសានទីក្រុង Philadelphia នាម៉ោងប្រហែល ៦ល្ងាច (ម៉ោងនៅអាមេរិក) ខណៈពេលធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋានជាតិ Springfield-Branson ក្នុងរដ្ឋ Missouri៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


