ព័ត៌មានអន្ដរជាតិ
ថៃប៉ុនប៉ងចាប់ខ្លួនដឹកនាំកងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karenរបស់មីយ៉ាន់ម៉ា ដោយចោទពីបទជួញដូរមនុស្សឆ្លងដែន
ប្រទេសថៃកំពុងរៀបចំចេញដីកាចាប់ខ្លួនមេដឹកនាំនៃកងកម្លាំងឆ្មាំព្រំដែនក្នុងរដ្ឋ Karen ជាសម្ព័ន្ធមិត្តយោធាមីយ៉ាន់ម៉ា (BGF) ក្រោមការចោទប្រកាន់ពីបទជួញដូរមនុស្សឆ្លងដែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១២ខែកុម្ភៈនេះ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌របស់ប្រទេសថៃ បានឲ្យដឹងថា នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) នឹងបង្ហាញភស្តុតាងដល់ព្រះរាជអាជ្ញានៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៅថ្ងៃអង្គារ ដើម្បីស្វែងរកដីកាចាប់ខ្លួនមេដឹកនាំ BGF ចំនួន៣នាក់ រួមមាន លោកវរសេនីយ៍ឯក Saw Chit Thu, វរសេនីយ៍ទោ Colonel Mote និងវរសេនីយ៍ទោ Tin Win។
តាមសេចក្តីរាយការណ៍ BGF គ្រប់គ្រងគម្រោង Shwe Kokko ដែលជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆ្លងដែន ដែលបានបង្កើតឡើងនៅទីក្រុង Shwe Kokko ខេត្ត Myawaddy ក្នុងរដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ាក្បែរព្រំដែនថៃ។
មេដឹកនាំ BGF ទាំងនេះត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងការជួញដូរជនជាតិឥណ្ឌា ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលCall-Center ប្រតិបត្តិការនៅកាស៊ីណូឈ្មោះថា Heng Sheng ក្នុងខេត្ត Myawaddy ទល់មុខស្រុក Mae Sot ប្រទេសថៃ។

រដ្ឋមន្ត្រីក្រសួងយុទ្ធិធម៌ថៃបានឲ្យដឹងថា ប្រទេសថៃនឹងស្វែងរកកិច្ចសហប្រតិបត្តិការពីមីយ៉ាន់ម៉ា រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់អាស៊ាន និងចិនក្នុងការសម្របសម្រួលការចាប់ខ្លួនជនសង្ស័យទាំងនេះ។ រដ្ឋាភិបាលថៃក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ព្រោះពលរដ្ឋអាមេរិកមួយចំនួនក៏បានរងគ្រោះដោយសារក្រុមឆបោកដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
លើសពីនេះប្រភព DSI ថាក្រៅពីជនសង្ស័យសំខាន់ៗទាំងបីនាក់នេះ នៅមានជនសង្ស័យជាច្រើនទៀតដែលប្រឈមមុខនឹងការចាប់ខ្លួន ក្នុងនោះមានជនជាតិថៃពីរនាក់ដែលធ្វើការឱ្យក្រុមហ៊ុនដែលដំណើរការបើករីសតទាំងនៅក្នុងប្រទេសថៃ និង នៅខេត្តMyawaddyប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


