Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយនិយាយចប់​ជាមួយពូទីន លោក ត្រាំ ក៏ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ហ្សេលេនស្គី​ភ្លាម​

បានផុស

នៅ

ប្រធានាធិបតី​អ៊ុយក្រែន លោក ​Volodymyr Zelenskyy ​បាន​​ជួប​សន្ទនា​​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​ក្រោយ​ពេលដែល​លោក ដូណាល់ ត្រាំ ​​​បាន​បញ្ចប់​ការសន្ទនា​ដូច​គ្នា​ជាមួយ​​​​​​ប្រធានាធិបតីរុស្ស៊ី លោក ​​វ៉្លាឌីមៀរ ពូទីន​។​

លោក ​Volodymyr Zelenskyy ​បាន​​ជួប​សន្ទនា​​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ FB
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​លើ​បណ្តាញ​សង្គមហ្វេស​ប៊ុក​ផ្ទាល់ខ្លួន​​របស់​លោក ហ្សេលេនស្គី បាន​សរសេរ​ថា៖​«ខ្ញុំបានសន្ទនា​ប្រកប​ដោយ​​អត្ថន័យជាមួយប្រធានាធិបតី Donald J. Trump។ យើងបាននិយាយ​គ្នា​ដ៏​វែង​​​អំពីឱកាសដើម្បីសម្រេចបាននូវសន្តិភាព ពិភាក្សាអំពីការត្រៀមខ្លួនរបស់យើងក្នុងការធ្វើការរួមគ្នានៅកម្រិត​ជា​ក្រុម និងសមត្ថភាពបច្ចេកវិទ្យារបស់អ៊ុយក្រែន រួមទាំងយន្តហោះគ្មានមនុស្សបើក និងឧស្សាហកម្មជឿនលឿនផ្សេងទៀត។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ប្រធានាធិបតី Trump សម្រាប់​ការ​ចាប់​អារម្មណ៍​របស់​គាត់​ចំពោះ​អ្វី​ដែល​យើង​អាច​សម្រេច​បាន​រួម​គ្នា។

​​​ប្រធានា​ធិបតី​អ៊ុយក្រែន​ក៏បាន​​អះអាងថា៖«លោកប្រធានាធិបតី Trump បានចែករំលែកព័ត៌មានលម្អិតនៃការសន្ទនារបស់គាត់ជាមួយពូទីន»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​​​រុស្ស៊ី លោក ​វ៉្លាឌីមៀរ ពូទីន បាន​​​និយាយ​គ្នា​តាមទូរស័ព្ទ​​​ដ៏​ភ្ញាក់ផ្អើល​នៅ​រសៀល​ថ្ងៃ​ពុធ​​​ម៉ោង​នៅសហរដ្ឋអាមេរិក​​​ ដោយ​ចំណាយ​ពេល​​​អស់​៩០​នាទី​ ដោយ​អះអាង​ថា ​ការ​យោគយល់​គ្នា​ក្នុងការ​​​​ឈាន​ទៅរក​ការ​បញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន​។

​ការ​ហៅ​រក​គ្នា​របស់​ប្រមុខ​មហាអំណាច​ទាំង​ពីរ​ បាន​កើត​ឡើង​​​​ស្របពេល​​មេដឹកនាំ​អឺរ៉ុ​ប​​​និង​ថ្នាក់​ដឹកនាំ​កំពូលៗ​ពី​បណ្តាប្រទេស​ផ្សេងៗ​ទៀត​​​រហូត​ជាង​​១០០ នឹង​ជួប​ប្រជុំ​គ្នា​ក្នុងសន្និសីទ​សន្តិសុខ​​នៅ​​ទីក្រុងមុយនិក​ប្រទេស​អាល្លឺម៉ង់​ចាប់​ពីថ្ងៃទី​​១៤​ដល់​ថ្ងៃទី​១៦​​ខាងមុខ​នេះ​។

​ការ​ពិភាក្សា​របស់​ពួក​គេ​ នឹងធ្វើ​ឲ្យ​មានដឹកនាំ​ពិភពលោក ជាពិសេស​​មេដឹកនាំ​អឺរ៉ុប​នឹង​ចំណ​ចំណាយ​ពេលសន្និសីទ​​ស្ទើរ​ទាំង​ស្រុង​ក្នុងការ​ជជែកវែង​ញែក​លើ​​​​ដំណោះស្រាយ​​បញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន៕

ដោយ រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម