ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ាត្រៀមបញ្ជូនបុគ្គលិកឆបោកតាមអ៊ីនធឺណិតប្រមាណ១ម៉ឺននាក់ទៅថៃ
កងជីវពលជនជាតិភាគតិចមីយ៉ាន់ម៉ា ថា ខ្លួនកំពុងរៀបចំនិរទេសមនុស្ស១ម៉ឺននាក់ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិតក្បែព្រំដែនថៃទៅកាន់ប្រទេសថៃ បន្ទាប់ពីថៃបានចាត់ចំណាត់ការផ្ដាច់ការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ាចំនួន៣។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៧ខែកុម្ភៈនេះ។

ក្រុមឆបោកទាំងនេះបានរីកដុះដាលយ៉ាងឆាប់រហ័សនៅតាមព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ហើយបុគ្គលិកបរទេសជាច្រើនជារឿយៗត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការ បោកប្រាស់មនុស្សជុំវិញពិភពលោកដែលក្រុមអ្នកវិភាគឧស្សាហកម្មនេះថា«មានតម្លៃរាប់ពាន់លានដុល្លារ»។
អ្នកនាំពាក្យកងកម្លាំងការពារព្រំដែន Karen (BGF) លោក ឧត្តមសេនីយ៍ទោ Naing Maung Zaw បានប្រាប់ AFP កាលពីថ្ងៃសៅរ៍ថា៖«យើងបានប្រកាសដើម្បីកម្ចាត់ការបោកប្រាស់ទាំងអស់ចេញពីដីរបស់យើង។ លោកបានបន្តថា៖«យើងបានធ្វើបញ្ជីហើយត្រៀមផ្ទេរមនុស្សប្រហែល១ម៉ឺននាក់ទៅប្រទេសថៃ។ ការនិរទេសនឹងត្រូវធ្វើឡើងជាក្រុមចំនួន៥០០នាក់ក្នុងមួយថ្ងៃ»។
កន្លែងឆបោកដ៏លេចធ្លោគឺ Shwe Kokko ដែលមានទីតាំងនៅតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ BGF ក្នុងរដ្ឋ Karen គឺជាទីក្រុងដែលបានសាងសង់ឡើងក្នុងទំបន់មានវាលកសិកម្មជុំវិញ។ អគារទាំងនោះភាគច្រើនត្រូវបានជួលដោយជនជាតិចិនដែលជាមេខ្លោងឆបោក។
ក្រុមឆបោកតាមអ៊ីនធឺណិតទាំងនោះជារឿយៗទាក់ទាញមនុស្សមកពីជុំវិញពិភពលោកដោយសន្យាផ្ដល់ការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែបន្ទាប់មកចាប់ពួកគេធ្វើជាចំណាប់ខ្មាំងហើយបង្ខំពួកគេឲ្យធ្វើការឆបោកតាមអ៊ីនធឺណិត។

កន្លងមក ប្រទេសថៃបាននិរទេសជនជាតិចិនចំនួន១០នាក់រួចហើយដែលជាប់ពាក់ព័ន្ធទៅនឹងការចាប់ជំរិតដ៏ល្បីមួយរបស់តារាសម្តែងដែលត្រូវបានជួយសង្គ្រោះពីមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យគឺជាផ្នែកនៃក្រុមឆបោកមួយក្រុមដែលកំពុងប្រតិបត្តិការនៅ Shwe Kokko ក្នុងទីក្រុង Myawaddy ។
កាលពីថ្ងៃពុធសប្ដាហ៍មុនជនបរទេស២៦១នាក់មកពីប្រទេសរាប់សិបក៏ត្រូវបានជួយសង្គ្រោះពីមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតក្នុងទីក្រុង Kyauk Khet ចម្ងាយ៥០គីឡូម៉ែត្រពីShwe Kokkoផងដែរ ហើយត្រូវបានបញ្ជូនទៅប្រទេសថៃនិងកំពុងរងចាំការធ្វើមាតុភូមិនិវត្តិន៍៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា