ព័ត៌មានអន្ដរជាតិ
Breaking News! ជប៉ុន ជួបការរញ្ជួយដីខ្លាំងក្លា និងប្រកាសអាសន្នពីរលកយក្សស៊ូណាមិ
នៅថ្ងៃសៅរ៍នេះ ប្រទេសជប៉ុនបានជួបការរញ្ជួយដីដ៏ខ្លាំងមួយ ដែលធ្វើឲ្យរង្គើអគារជាច្រើននៅក្នុងរាជធានីតូក្យូ និងបណ្តាលឲ្យមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ នៅឆ្នេរសមុទ្រភាគឦសានប្រទេស។
ភ្លាមៗនេះ មិនមានសេចក្តីរាយការណ៍អំពីការខូចខាតនោះទេ។
ក្រុមស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានដាក់កម្លាំងនៃការរញ្ជួយនេះថាមានកម្រិត ៧.០ រ៉ិចទ័រ។ ការរញ្ជួយបានចាប់ផ្តើមមុនម៉ោង ៦:១០នាទីល្ងាច (ម៉ោងនៅជប៉ុន)។

USGS បាននិយាយថា ការរញ្ជួយដីនេះស្ថិតនៅចម្ងាយ២៧គីឡូម៉ែត្រ ខាងកើតតំបន់ Ishinomaki និងមានជម្រៅ៦០គីឡូម៉ែត្រ។
តំបន់នេះស្ថិតនៅជិតឆ្នេរសមុទ្រនៃខេត្ត Miyagi ដែលជាខេត្តរងការវាយប្រហារយ៉ាងខ្លាំងក្នុងអំឡុងពេលមានការរញ្ជួយដី និងរលកយក្សស៊ូណាមីកាលពីឆ្នាំ២០១១។
ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ បានធ្វើឡើងនៅខេត្ត Miyagi៕
សម្រាប់ព័ត៌មានលម្អិត កម្ពុជាថ្មី នឹងផ្តល់ជូននាពេលក្រោយ
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Fox
ចុចអាន៖ រញ្ជួយដីនៅជប៉ុន អ្នករបួសកើនដល់១៤៦នាក់ខណៈអគ្គិសនីត្រូវបានកាត់ផ្តាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


