ព័ត៌មានអន្ដរជាតិ
ជនជាតិចិន៣០០នាក់បន្ថែមទៀតដែលសង្គ្រោះពីមណ្ឌលឆបោក ត្រូវបញ្ជូនទៅថៃ មុនចេញទៅចិន
អាជ្ញាធរយោធាមីយ៉ាន់ម៉ានៅថ្ងៃសុក្របានប្រគល់បុគ្គលិកមជ្ឈមណ្ឌលឆបោកជាជនជាតិចិនចំនួន ៣០០នាក់បន្ថែមទៀតចូលទៅក្នុងទឹកដីថៃដើម្បីត្រៀមធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសពួកគេវិញ ខណៈដែលអាជ្ញាធរប្រទសេទាំង៣បង្កើនការបង្ក្រាបលើប្រតិបត្តិការខុសច្បាប់នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២២ខែកុម្ភៈនេះ។

របបយោធាមីយ៉ាន់ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមទីពីរដែលមានជនជាតិចិនចំនួន៣០០នាក់ត្រូវបានប្រគល់កាលពីថ្ងៃសុក្រតាមរយៈស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី២នៅឯទីក្រុង Mae Sot ព្រំដែនថៃ។ ជនបរទេសរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងត្រូវបញ្ជូនទៅផ្ទះនៅប្រទេសចិនវិញ ពីកន្លែងឆបោកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយក្រុមទីមួយបានចេញដំណើររួចហើយកាលពីថ្ងៃព្រហស្បតិ៍។ ជើងហោះហើរមាតុភូមិនិវត្តន៍បន្ថែមទៀតនឹងធ្វើឡើងនៅថ្ងៃសៅរ៍នេះ។
គួរបញ្ជាក់ថា កន្លែងឆបោកទាំងនោះត្រូវបានគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជន និងបុគ្គលិកដោយជនបរទេស ដែលភាគច្រើនត្រូវបានជួញដូរ និងបង្ខំឱ្យបោកប្រាស់មនុស្សជុំវិញពិភពលោកតាមអ៊ីនធឺណិត។
បន្ទាប់ពីមានការផ្ដាច់ចរន្តអគ្គិសនីនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន ថៃ និង មីយ៉ាន់ម៉ា របបយោធាបានសន្យាធ្វើការដើម្បីកំណត់អត្តសញ្ញាណ ចាប់ខ្លួន និងចាត់វិធានការលើជនបរទេសដែលពាក់ព័ន្ធនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត និងអ្នកដែលនៅពីក្រោយរឿងនេះ ដែលមកដល់ពេលនេះមានជនរបទេសរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅប្រទេសថៃដើម្បីធ្វើមាតុភូមិនិវត្តន៍។
ជនជាតិចិនជាច្រើននាក់ដែលត្រូវបានដោះលែងពីមជ្ឈមណ្ឌលឆបោកនិយាយថា ពួកគេត្រូវបានបោកបញ្ឆោតឱ្យធ្វើការបោកប្រាស់ ប៉ុន្តែរដ្ឋាភិបាលចិន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានពណ៌នាពួកគេទាំងអស់ថាជាជនសង្ស័យ។ បើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន អ្នកដែលបានធ្វើមាតុភូមិនិវត្តកាលពីថ្ងៃព្រហស្បតិ៍តាមរយៈយន្តហោះទាំងនោះ បានជាប់ខ្នោះដៃ និងស្លៀកពាក់ខោអាវពណ៌ត្នោតនិងអមដោយមន្រ្តីប៉ូលិសចិន៕




អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


