ព័ត៌មានអន្ដរជាតិ
តវ៉ានៅបាងកកយប់ថ្ងៃសៅរ៍ទាំងអ្នកតវ៉ា និងប៉ូលិសជាង៣០នាក់របួស
មជ្ឈមណ្ឌលវេជ្ជសាស្ត្របន្ទាន់បាននិយាយនៅថ្ងៃអាទិត្យ ទី២១ ខែមីនា ថា ជនស៊ីវិល និងប៉ូលិសជាង៣០នាក់បានរបួសក្នុងការតវ៉ានៅទីក្រុងបាងកក បន្ទាប់ពីប៉ូលិសបានប្រើកាណុងទឹក ឧស្ម័នទឹកភ្នែក និងបាញ់គ្រាប់ជ័រដើម្បីបំបែកការជួបជុំពេលយប់ថ្ងៃសៅរ៍។
វីដេអូដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមបានបង្ហាញពីកម្លាំងប៉ូលិសបានវាយ និងទះកំផ្លៀងអ្នកតវ៉ា។ អ្នកខ្លះបានរត់គេចចេញពីប៉ូលិសក្នុងការបង្ក្រាបកុបកម្មនោះ ហើយអ្នកខ្លះបានរត់ចោលប៉ូតូរបស់ពួកគេទៀតផង។ វីដេអូផ្សេងទៀតបង្ហាញអ្នកតវ៉ាបានរត់គេចចេញពីឧស្ម័នទឹកភ្នែកនៅភោជនីយដ្ឋាន McDonald មួយកន្លែង។
មជ្ឈមណ្ឌលវេជ្ជសាស្ត្របន្ទាន់ Erawan បាននិយាយថា មន្ត្រីប៉ូលិស១៣នាក់ និងជនស៊ីវិល២០នាក់បានរបួស។

កាលពីថ្ងៃអាទិត្យ ប៉ូលិសបាននិយាយថា សកម្មភាពបង្ក្រាបរបស់ពួកគេស្របតាមស្តង់ដារអន្តរជាតិ និងថា អ្នកតវ៉ា២០នាក់ត្រូវបានចាប់ខ្លួនពីការបំពានច្បាប់ប្រមូលផ្តុំជាសាធារណៈ និងប្រមាថព្រះមហាក្សត្រ។
អធិការរងប៉ូលិសក្រុងបាងកកលោក Piya Tavichai បាននិយាយថា ៖«អំពើហិង្សាបានកើតចេញពីភាគីអ្នកតវ៉ា ហើយប៉ូលិសត្រូវតែការពារច្បាប់ និងការពារទ្រព្យសម្បត្តិរដ្ឋ»។
ប៉ុន្តែក្រុមតវ៉ាបានបដិសេធ។
សកម្មជនតតវ៉ាអាយុ២៧ឆ្នាំ Rukchanok Srinork ដែលបានចូលរួមការជួបជុំនិយាយថា ៖«ហិង្សាបានកើតចេញពីប៉ូលិសជាអ្នកបង្កមុន ដោយប្រើឧស្ម័នទឹកភ្នែក និងបាញ់កាណុងទឹក មុនពេលអ្នកតវ៉ាធ្វើអ្វីមួយ។ ពួកគេមានមួកសុវត្ថិភាព មានខែលការពារ ទទួលបានការបណ្តុះបណ្តាលហ្វូងមនុស្សត្រឹម ប្រសិនបើមានដុំថ្មី គប់ត្រូវខែលបាត់ហើយ»។
ព្រះឆាយាលក្ខណ៍របស់ស្តេចត្រូវបានធ្វើឲ្យខូចទ្រង់ទ្រាយនៅកន្លែងតវ៉ាកាលពីយប់ថ្ងៃសៅរ៍ ដែលមានមនុស្សជាង១ពាន់នាក់ជួបជុំគ្នា។
ការតវ៉ាមួយដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ក៏បានឃើញអ្នកតវ៉ាមួយក្រុម និងប៉ូលិសរងរបួសដែរ។
ចលនាតវ៉ាយុវជននៅប្រទេសថៃបានលេចឡើងកាលពីឆ្នាំមុន និងបានបង្កជាបញ្ហាប្រឈមធំបំផុតសម្រាប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់ អូចា ដែលបានចូលនិវត្តន៍ពីអគ្គមេបញ្ជាការកងទ័ពដែលបានកាន់កាប់អំណាចក្នុងឆ្នាំ២០១៤ពីរដ្ឋាភិបាលជាប់ឆ្នោត។
អ្នកតវ៉ាបាននិយាយថា លោកនាយករដ្ឋមន្ត្រីបានបង្កើតយន្តការការពារចំពោះការបង្កើតរបបយោធា-រាជានិយម និងរក្សាគាត់ឲ្យកាន់អំណាច បន្ទាប់ពីបោះឆ្នោតឆ្នាំ២០១៩មួយ។ លោកប្រាយុទ្ធ និងអ្នកគាំទ្របានបដិសេធនឹងការអះអាងនេះ។
អ្នកតវ៉ាបានទាមទារឲ្យកំណែទម្រង់របបរាជាធិបតេយ្យដែលរំលោភប្រពៃណី ដោយនិយាយថា រដ្ឋធម្មនុញ្ញដែលបានធ្វើសេចក្តីព្រាងដោយយោធា បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០១៤បានផ្តល់អំណាចឲ្យស្តេចច្រើនលើសលប់ពេក។
ព្រះបរមរាជវាំង ដែលបដិសេធធ្វើអត្ថាធិប្បាយកាលពីថ្ងៃអាទិត្យបានជៀសវាងការធ្វើអត្ថាធិប្បាយដោយផ្ទាលទៅលើការតវ៉ា។ រដ្ឋាភិបាលនិយាយថា ការរិះគន់ព្រះមហាក្សត្រគឺខុសច្បាប់ និងមិនសមរម្យ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Bangkorkpost
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


