Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែន វិញហើយ

បានផុស

នៅ

ដោយពេញចិត្តចំពោះលទ្ធផលនៃកិច្ចប្រជុំប្រកបដោយផ្លែផ្កានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ពេលនេះសហរដ្ឋអាមេរិក បានសម្រេចផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែនវិញហើយ។ នេះបើតាមការចុះផ្សាយរបស់ RT នៅថ្ងៃពុធទី១២ខែមីនាឆ្នាំ២០២៥។

គណៈប្រតិភូអាមេរិកនៅប្រទេសអារ៉ាប៊ីសាអូឌីត (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីប៉ុន្មានសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោន បានកាត់ផ្តាច់ជំនួយនិងបញ្ចប់ការផ្តល់ព័ត៌មានសម្ងាត់អំពីរុស្ស៊ីទៅឲ្យទីក្រុងកៀវ ព្រោះតែលោក ត្រាំ ខឹងចិត្តក្រោយទាស់សម្តីជាមួយលោក ហ្សេលេនស្គី។

យ៉ាងណា ក្រោយជំនួបរវាងគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែននៅទីក្រុង Jeddah, ទីក្រុងវ៉ាស៊ីនតោនបានចេញសេចក្តីថ្លែងការណ៍ថា ឥឡូវ សហរដ្ឋអាមេរិកនឹងលុបចោលការផ្អាកចែករំលែកព័ត៌មានសម្ងាត់ ហើយបន្តជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែនសាជាថ្មី។ ទីក្រុងវ៉ាស៊ីនតោននិងកៀវ ក៏ពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ រួមទាំងការដោះដូរឈ្លើយសឹក ការដោះលែងអ្នកទោសស៊ីវិល និងសកម្មភាពផ្សេងទៀតផងដែរ។

កិច្ចប្រជុំរវាងគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត (រូបថត៖ Reuters)

ក្រោយការសម្រេចផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែនឡើងវិញនេះ ប្រមុខដឹកនាំទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី ឯណោះក៏ប្រកាសដែរថា លោកត្រៀមរួចជាស្រេចដើម្បីទទួលយកបទឈប់បាញ់រយៈពេល៣០ថ្ងៃ ជាមួយរុស្ស៊ី។

លោក ហ្សេលេនស្គី បញ្ជាក់យ៉ាងដូច្នេះ ក្នុងសារបង្ហោះលើ Telegram ដោយនិយាយថា «ភាគីអាមេរិក យល់ពីហេតុផលរបស់យើងនិងទទួលយកសំណើរបស់យើង ហើយយើងក៏ទទួលយកសំណើរបស់អាមេរិក សម្រាប់បទឈប់បាញ់ពេញលេញរយៈពេល៣០ថ្ងៃជាមួយរុស្ស៊ីដែរ»។

លោក ហ្សេលេនស្គី (រូបថត៖ Reuters)

ពាក់ព័ន្ធបទឈប់បាញ់នេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បញ្ជាក់ថា លោកនឹងបង្ហាញសំណើនេះទៅកាន់ភាគីរុស្ស៊ី ដើម្បីយកទៅពិចារណា។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ ភាគីរុស្ស៊ីមិនទាន់ចេញប្រតិកម្មអ្វីទេ ប៉ុន្តែតាំងពីដើមមក ទីក្រុងមូស្គូតែងច្រានចោលចំពោះសំណើឈប់បាញ់បណ្តោះអាសន្ន ដោយអះអាងថា វាជាកិច្ចព្រមព្រៀងដែលមិនអាចទទួលយកបាន ហើយមានតែផ្តល់ប្រយោជន៍ដល់អ៊ុយក្រែននិងអាមេរិក ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន ព្រមទទួលយកបទឈប់បាញ់រយៈពេល៣០ថ្ងៃ ជាមួយរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣៥ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥០ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម