ព័ត៌មានអន្ដរជាតិ
រកឃើញហត្ថលេខាវិស្វករក្លែងក្លាយ៣០លើឯកសារសាងសង់សវនកម្មរដ្ឋ ដែលរលំនៅថៃ
នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI)របស់រដ្ឋាភិបាលថៃ បានរកឃើញហត្ថលេខារបស់វិស្វករក្លែងក្លាយចំនួន៣០ នាក់លើឯកសារសម្រាប់ការសាងសង់អគារការិយាល័យសវនកម្មរដ្ឋ (SAO) ក្នុងទីក្រុងបាងកកដែលបានដួលរលំដោយសារឥទ្ធិពលរញ្ជួយដីពីមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ខែមីនា។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតBangkok Post នៅថ្ងៃទី០៦ខែឧសភានេះ។

នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បានបើកកិច្ចប្រជុំកាលពីថ្ងៃចន្ទដើម្បីពិនិត្យមើលវឌ្ឍនភាពក្នុងការស៊ើបអង្កេតដែលកំពុងដំណើរការលើករណីចោទប្រកាន់ទៅលើក្រុមហ៊ុន China Railway No.10 ដែលជាអ្នកម៉ៅការសាងសង់អគារ SAO ដែលរលំបាក់ខូចខាតទាំងស្រុង។
អ្នកស៊ើបអង្កេត បានរកឃើញថា បុគ្គលចំនួន៣០នាក់ បាននិយាយថា ហត្ថលេខារបស់ពួកគេត្រូវបានក្លែងបន្លំជាអ្នកត្រួតពិនិត្យសំណង់ ដោយមានតែប្រាំបីនាក់ប៉ុណ្ណោះដែលបញ្ជាក់ថាហត្ថលេខារបស់ពួកគេគឺពិតប្រាកដ។
ជាមួយនឹងការរកឃើញសំខាន់ៗដែលប្រមូលបានរួចហើយ អគ្គនាយក DSI លោកឧត្តមសេនីយ៍ទោ Yutthana Praedam បានកំណត់ពេលកិច្ចប្រជុំតាមដានបន្ថែមទៀត ដើម្បីបង្ហាញពីពេលវេលានៃការផ្ទេរសំណុំរឿងទៅព្រះរាជអាជ្ញា និងរយៈពេលនៃការឃុំខ្លួនជនសង្ស័យក្រុមទី១រួមមានជនជាតិថៃ ០៣ នាក់ និង លោក Zhang Chuanling ដែលជាម្ចាស់ភាគហ៊ុនចិននៅក្នុងក្រុមហ៊ុន។
DSI ក៏កំពុងស៊ើបអង្កេតការរំលោភដែលអាចកើតមាននៅក្រោមច្បាប់ស្តីពីបទល្មើសទាក់ទងនឹងការដាក់សំណើដេញថ្លៃទៅទីភ្នាក់ងាររដ្ឋាភិបាល BE 2542 ជាពិសេសទាក់ទងនឹងការដេញថ្លៃគម្រោង និងតួនាទីរបស់ក្រុមហ៊ុនបណ្តាក់ទុនក្នុងការត្រួតពិនិត្យការសាងសង់។ អ្នកជំនាញផ្នែកវិស្វកម្មរចនាសម្ព័ន្ធក៏ត្រូវបានអញ្ជើញឱ្យចូលរួមវិភាគការដួលរលំអគារនេះផងដែរ។

ជាមួយគ្នានេះ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានផ្តល់ព័ត៌មានថ្មីៗអំពីការស្វែងរកជនរងគ្រោះ និងការយកកម្ទេចថ្មនៅកន្លែងដួលរលំផងដែរ ដោយបង្ហាញលោកបានបង្ហាញថាប្រតិបត្តិការគួរតែបញ្ចប់ក្នុងរយៈពេល ៤ ថ្ងៃទៀត។
មកដល់ពេលនេះចំនួនអ្នកស្លាប់ជាផ្លូវការមានដល់ទៅ ៨៦ នាក់ មានអ្នករបួស ៩ នាក់ និង ១៤ នាក់នៅបាត់ខ្លួន។ អាជ្ញាធរក៏កំពុងប្រមូលទិន្នន័យដើម្បីវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ច និងសំណងដល់អាជីវកម្មដែលរងផលប៉ះពាល់នៅក្បែរនោះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


