Connect with us

ព័ត៌មានអន្ដរជាតិ

WHO ថា យើងកំពុងធ្វើសង្គ្រាមជាមួយកូវីដ មិនមែនប្រឆាំងមនុស្សគ្នាឯងឡើយ

បានផុស

នៅ

មន្រ្តីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្របានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការរួមគ្នារវាងមេដឹកនាំនៅជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះ ។

លោក Bruce Aylward ទីប្រឹក្សាជាន់ខ្ពស់របស់អគ្គនាយក WHO បាននិយាយក្នុងសន្និសីទសារព័ត៌មានពីទីក្រុងហ្សឺណែវថា “និយាយដោយស្មោះត្រង់ទៅ យើងស្ថិតក្នុងសង្រ្គាមមួយ ហើយវាជាសង្គ្រាមប្រឆាំងនឹងវីរុសមិនមែនប្រឆាំងគ្នាឯងនោះទេ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Aylward បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងកំពុងប្រឈមមុខនឹងសង្គ្រាមលោកប្រភេទថ្មី” ទាក់ទងនឹងយុទ្ធសាស្ត្រនាំចេញវ៉ាក់សាំងរបស់អឺរ៉ុប ។

លោក Macron បាននិយាយ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបថា “អឺរ៉ុបគឺជាទ្វីបតែមួយគត់ដែលមានយុទ្ធសាស្ត្រវ៉ាក់សាំងពិត ។ លោកគាំទ្រលើយន្តការត្រួតពិនិត្យការនាំចេញដែលត្រូវបានដាក់ចេញដោយគណៈកម្មការអឺរ៉ុប ចាប់តាំងពីសហរដ្ឋអាមេរិក និងអង់គ្លេសមាននិន្នាការការពារផលិតកម្មវ៉ាក់សាំងរបស់ពួកគេ” ។

លោក Aylward បាននិយាយថា WHO បានពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលជាច្រើនចាប់តាំងពីការចាប់ផ្តើមរោគរាតត្បាត និងមានគោលបំណងរួមគ្នានៅក្នុងរឿងនេះ ហើយគោលបំណងរួមគឺដើម្បីកម្ចាត់វីរុសនេះ ។

លោក Aylward បានបន្តថា លោកក៏បានអំពាវនាវម្ដងហើយម្ដងទៀតដល់អគ្គនាយកអង្គការសុខភាពពិភពលោកសម្រាប់ការចែករំលែកវ៉ាក់សាំងកូវីដ ១៩ ដល់បណ្តាប្រទេសដែលមានវ៉ាក់សាំងចំនួនតិចតួច ។ លោកបាននិយាយថា “វាជារឿងត្រឹមត្រូវដែលត្រូវធ្វើបែបនេះដើម្បីធ្វើឲ្យប្រាកដថា មនុស្សគ្រប់គ្នាអាចទទួលបានវ៉ាក់សាំងក្នុងពេលវេលាដ៏ចាំបាច់បំផុតនេះ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ WHO ជំរុញប្រទេសអ្នកមានបរិច្ចាគវ៉ាក់សាំង ១០ លានដូសជាបន្ទាន់ដល់ប្រទេសក្រីក្រ

ចុចអាន ៖ WHO ថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីកំពុងជំនួសវីរុសប្រភេទដើម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម