ព័ត៌មានអន្ដរជាតិ
ចក្រភពអង់គ្លេស និងអាល្លឺម៉ង់នឹងរួមគ្នាបង្កើតអាវុធរយៈចម្ងាយ ២ ០០០គីឡូម៉ែត្រ
ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ទី១៥ខែឧសភាឆ្នាំ២០២៥ បានប្រកាសពីគំនិតផ្តួចផ្តើមរួមគ្នា ដើម្បីបង្កើតអាវុធដ៏ទំនើបមួយដែលអាចបាញ់ក្នុងរយៈចម្ងាយលើសពី ២ ០០០គីឡូម៉ែត្រ សម្រាប់ការពង្រឹងសមត្ថភាពការពារ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់អឺរ៉ុប។

គម្រោងនេះ បង្កើតឡើងនៅលើកតិកាសញ្ញាការពារជាតិទ្វេភាគីដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន ដែលក្នុងនោះប្រទេសទាំងពីរបានប្តេជ្ញាចិត្តក្នុងការជំរុញបច្ចេកវិទ្យាយោធារួមគ្នា។ ការអភិវឌ្ឍអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយនេះ គឺជាការឆ្លើយតបដោយផ្ទាល់ចំពោះទិដ្ឋភាពសន្តិសុខដែលកំពុងវិវឌ្ឍនៅអឺរ៉ុប ជាពិសេសចំពោះភាពតានតឹងដែលកំពុងកើតចេញពីជម្លោះនៅអ៊ុយក្រែន។ គំនិតផ្តួចផ្តើមនេះ ក៏ស្របតាមកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយរបស់អឺរ៉ុប ក្នុងការជំរុញឧស្សាហកម្មការពារក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើដៃគូខាងក្រៅ។
លោក John Healey រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បានលើកឡើងថា៖ «នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ អង្គការណាតូ និងសម្ព័ន្ធមិត្តអ៊ឺរ៉ុបបានរួបរួមគ្នា។ ភាពជាដៃគូនេះកំពុងជួយយើងបង្កើតការការពារជាម៉ាស៊ីនសម្រាប់កំណើន បង្កើតការងារ បង្កើនជំនាញ និងជំរុញការវិនិយោគនៅទូទាំងចក្រភពអង់គ្លេស និងអាល្លឺម៉ង់»។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស និងសមភាគីអាល្លឺម៉ង់ នឹងកោះប្រជុំនៅទីក្រុងប៊ែរឡាំង ដើម្បីពិភាក្សាលម្អិតបន្ថែមអំពីគម្រោងនេះ រួមទាំងកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលលើបច្ចេកវិទ្យាយោធាផ្សេងទៀត។ កិច្ចប្រជុំនេះក៏នឹងនិយាយអំពីយុទ្ធសាស្ត្រផ្គត់ផ្គង់រួមគ្នា និងការរួមបញ្ចូលប្រព័ន្ធអាវុធថ្មីទៅក្នុងក្របខ័ណ្ឌការពារជាតិដែលមានស្រាប់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


