ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ ទៅដល់ ចិន ក្រោយមានបទឈប់បាញ់ក្នុងសង្គ្រាមជាមួយ អ៊ីស្រាអែល
តាមសេចក្តីរាយការណ៍របស់ CNN នៅថ្ងៃព្រហស្បតិ៍ទី២៦ខែមិថុនាឆ្នាំ២០២៥ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ Aziz Nasirzadeh បានទៅដល់ប្រទេសចិនហើយ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ។

ដំណើរទស្សនកិច្ចនេះកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសបទឈប់បាញ់ក្នុងសង្គ្រាមរយៈពេល១២ថ្ងៃរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Nasirzadeh នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ហើយក៏នឹងមានជំនួបខាងក្រៅជាមួយមន្ត្រីចិនផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ពីរបៀបវារៈនៃជំនួបទាំងនោះទេ។

ដំណើរទស្សនកិច្ចនេះទៀតសោត កើតឡើងចំពេលសង្គ្រាមមជ្ឈិមបូព៌ា ហាក់ថយកម្តៅបន្តិច ដ្បិតតែស្ថានការណ៍អាចនឹងប្រែប្រួលគ្រប់ពេលក៏ដោយ។
ក្រោយពេលអាមេរិក វាយប្រហាររោងចក្រនុយក្លេអ៊ែរកាលពីចុងសប្តាហ៍, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ក៏បានទៅជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅឯប្រទេសរុស្ស៊ីផងដែរ ដើម្បីពិភាក្សាបញ្ហានោះ និងសុំជំនួយយោធាបន្ថែមទៀត។
តាមការចុះផ្សាយរបស់ Wall Street Journal, ក្នុងជំនួបពិភាក្សានោះ លោក Araghchi បានពាំនាំលិខិតពីមេដឹកនាំកំពូលអ៊ីរ៉ង់ ដែលស្នើឲ្យរុស្ស៊ីជួយជំនួយយោធាបន្ថែម ដូចជាខែលការពារដែនអាកាស និងសុំឲ្យជួយការពារហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែមានសេចក្តីរាយការណ៍ថាលោក ពូទីន បានបដិសេធសំណើ ខណៈអ្នកវិភាគយល់ឃើញថា ការសម្រេចចិត្តរបស់មេដឹកនាំវិមានក្រឹមឡាំង គឺព្រោះតែរុស្ស៊ីមិនចង់លូកដៃចូលក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា ទាំងដែលខ្លួនកំពុងជាប់ដៃប្រយុទ្ធជាមួយអ៊ុយក្រែន និងរងទណ្ឌកម្មដែលដាក់ដោយលោកខាងលិចស្រាប់ហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វាយអ៊ីរ៉ង់រួច ត្រាំប្រកាសថា អាមេរិកនិងអ៊ីរ៉ង់ នឹងពិភាក្សាគ្នារឿងនុយក្លេអ៊ែរ សប្តាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


