ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ នឹងទៅជួប ត្រាំ ដល់សេតវិមាន នៅសប្តាហ៍ក្រោយ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងទៅជួបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដល់សេតវិមាន នៅសប្តាហ៍ក្រោយ ខណៈគោលបំណងធំនៃដំណើរទស្សនកិច្ចនេះ ត្រូវគេដឹងថាគឺដើម្បីពិភាក្សាលើបញ្ហាបទឈប់បាញ់ជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សានិងជម្លោះជាមួយអ៊ីរ៉ង់។

តាមការចុះផ្សាយរបស់ Times of Israel, លោកណេតាន់យ៉ាហ៊ូ នឹងបំពេញទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៥ ហើយនោះគឺជាទស្សកិច្ចលើកទី៣របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលវ័យ៧៥ឆ្នាំរូបនេះ ទៅកាន់រដ្ឋធានីរបស់អាមេរិក ចាប់តាំងពីលោក ត្រាំ ចូលអង្គុយកៅអីសេតវិមាន អាណត្តិទី២។
តាមសេចក្តីរាយការណ៍ខាងលើ មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នារឿងបញ្ចប់សង្គ្រាមនៅហ្គាហ្សានិងរំដោះចំណាប់ខ្មាំង ដែលជាប់ឃុំនៅទីនោះអស់រយៈពេលជិត២ឆ្នាំមកហើយ។ បន្ថែមពីលើនេះ លោកត្រាំនិងណេតាន់យ៉ាហ៊ូ ក៏ត្រូវជជែកគ្នាអំពីការវិវឌ្ឍនៃស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។
ដំណើរទស្សនកិច្ចនេះនឹងកើតឡើង ២សប្តាហ៍ក្រោយអ៊ីស្រាអែល-អ៊ីរ៉ង់ ព្រមព្រៀងឈប់បាញ់ក្រោយការប្រយុទ្ធគ្នាយ៉ាងកក្រើក ដែលបណ្តាលឲ្យមានមនុស្សស្លាប់និងខ្ទេចខ្ទីសំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងសងខាង។

ម្យ៉ាង ដំណើរទស្សនកិច្ចនេះក៏នឹងកើតឡើងផងដែរ បន្ទាប់ពីលោកត្រាំ ព្រមានយ៉ាងម៉ឺងម៉ាត់ថា លោកនឹងពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត ប្រសិនបើក្រុងតេហេរ៉ង់បន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញដល់កម្រិតគួរឲ្យព្រួយបារម្ភ ហើយក្នុងពេលដំណាលគ្នានេះដែរ លោកនឹងដកចេញផែនការបន្ធូរបន្ថយទណ្ឌកម្មលើអ៊ីរ៉ង់។
លោក ត្រាំ សង្កត់ធ្ងន់ថា ការវាយប្រហារនាពេលថ្មីៗនេះ ដែលធ្វើឡើងជាមួយប្រទេសអ៊ីស្រាអែល បានធ្វើឲ្យខូចហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់យ៉ាងខ្លាំង។ ការផ្គើនរបស់អ៊ីរ៉ង់នឹងបង្កឲ្យមានសកម្មភាពយោធាបន្ថែមទៀតជាក់ជាមិនខាន។
សាររបស់លោក ត្រាំ ធ្វើឡើងក្រោយការបង្ហាញវត្តមានជាលើកដំបូងរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បន្ទាប់ពីជម្លោះរយៈពេល១២ថ្ងៃ។ ក្នុងវីដេអូសន្ទរកថាកាលពីថ្ងៃទី២៦មិថុនា លោក Khamenei ព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារយោធាមួយផ្សេងទៀត អ៊ីរ៉ង់នឹងសងសឹកដោយកំណត់គោលដៅលើមូលដ្ឋានទ័ពរបស់ក្រុងវ៉ាស៊ីនតោននៅទូទាំងតំបន់មជ្ឈិមបូព៌ា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ប្រាប់ថានឹងពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


