ព័ត៌មានអន្ដរជាតិ
ថៃ និងមីយ៉ាន់ម៉ា ពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន ចំពេលមានការបំពុលទន្លេ និងការឆបោក
ប្រទេសថៃ និងមីយ៉ាន់ម៉ា បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាព្រំដែន ដោយផ្តោតលើការបំពុលទន្លេ និងការប្រយុទ្ធប្រឆាំងនឹងការឆបោកឆ្លងព្រំដែន។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់តំបន់ (RBC) លើកទី៣៧ ដែលធ្វើឡើងនៅទីក្រុងឈៀងម៉ៃប្រទេសថៃពីថ្ងៃទី២ ដល់ទី៤ ខែកក្កដា។
នៅក្នុងកិច្ចប្រជុំ មន្ត្រីថៃបានលើកឡើងពីការព្រួយបារម្ភអំពីការបំពុលលោហធាតុធុនធ្ងន់នៅទន្លេ Kok និង Sai ដែលបង្កឡើងដោយការជីកយករ៉ែមាសដែលគ្មានការគ្រប់គ្រងត្រឹមត្រូវនៅជិតព្រំដែន។ ទឹកសំណល់ដែលមានជាតិសំណ និងអាសេនិច បានធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងប្រព័ន្ធអេកូឡូស៊ីប្រទេសទាំងសងខាង។
ទាក់ទងបញ្ហានេះ ប្រទេសមីយ៉ាន់ម៉ាបានយល់ព្រមក្នុងការពិភាក្សាបន្ថែមទៀតដើម្បីស្វែងរកដំណោះស្រាយរួមគ្នាមួយក្រោមក្របខណ្ឌ RBC។ ប្រទេសទាំងពីរក៏បានសន្យាថានឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការបោកប្រាស់តាមអ៊ីនធឺណិតឆ្លងដែនផងដែរ។

ទោះបីជាទឹកទន្លេ Kok មិនត្រូវបានប្រើប្រាស់ច្រើនសម្រាប់ការធ្វើកសិកម្មក៏ដោយ ការធ្វើតេស្តទឹកនាពេលថ្មីៗនេះបង្ហាញថា បរិមាណលោហធាតុគ្រោះថ្នាក់នៅក្នុងទឹកបានធ្លាក់ចុះក្រោមកម្រិតសុវត្ថិភាពហើយ។ លើសពីនេះក្រុមវិស័យឯកជនមួយក្រុមបានដាក់ញត្តិទៅរដ្ឋាភិបាលថៃឱ្យចាត់វិធានការកាន់តែខ្លាំង រួមទាំងការត្រួតពិនិត្យប្រតិបត្តិការរុករករ៉ែដោយសហការជាមួយស្ថានទូតចិន ដោយលើកឡើងពីបញ្ហាសុខភាព បរិស្ថាន និងសេដ្ឋកិច្ច។
គួរបញ្ជាក់ថាកិច្ចសហប្រតិបត្តិការនេះក៏ធ្វើឡើងចំពេលមានភាពតានតឹងនៅព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ រួមជាមួយនឹងការកើនឡើងការវាយប្រហាររវាងរបបយោធាមីយ៉ាន់ម៉ាជាមួយក្រុមប្រដាប់អាវុធនានានៅតាមព្រំដែនរវាងប្រទេសថៃនិងមីយ៉ាន់ម៉ាផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


