ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ដាក់សម្ពាធជនជាតិអាហ្វហ្គានីស្ថានរាប់លាននាក់ចាកចេញ ចំពេលផុតកំណត់នៃការនិរទេស
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៧ខែកក្កដានេះ អ៊ីរ៉ង់បានបញ្ជាឱ្យជនចំណាកស្រុក និងជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់លាននាក់ចាកចេញពីប្រទេស ឬប្រឈមនឹងការចាប់ខ្លួន ខណៈដែលកាលបរិច្ឆេទនិរទេសកំណត់ដោយរដ្ឋាភិបាលបានបញ្ចប់កាលពីថ្ងៃអាទិត្យ។

ចំណាត់ការនេះកើតឡើងចំពេលមានការព្រួយបារម្ភផ្នែកសន្តិសុខកាន់តែខ្លាំងឡើង បន្ទាប់ពីមានជម្លោះរយៈពេល ១២ ថ្ងៃជាមួយអ៊ីស្រាអែល ក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកធ្វើការវាយប្រហារតាមអាកាសទៅលើទីតាំងដែលមានការសង្ស័យផលិតសារធាតុសម្រាប់ផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
អង្គការមនុស្សធម៌ បានព្រមានថា ការនិរទេសទ្រង់ទ្រាយធំអាចធ្វើឲ្យអាហ្វហ្គានីស្ថានមានអស្ថិរភាពយ៉ាងធ្ងន់ធ្ងរ ខណៈ វាជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក។ អ៊ីរ៉ង់មានប្រជាជនអាហ្វហ្គានីស្ថានប្រហែល ៤លាននាក់ ដែលភាគច្រើនបានរស់នៅទីនោះជាច្រើនទសវត្សរ៍មកហើយ។
តាំងពីខែមីនាមក នៅពេលរដ្ឋាភិបាលបានចេញបញ្ជានេះ ជនជាតិអាហ្វហ្គានីស្ថានជាង ៧០ម៉ឺននាក់បានចាកចេញពីប្រទេសអ៊ីរ៉ង់។ ក្នុងខែមិថុនាតែមួយ មនុស្សជាង ២៣ម៉ឺននាក់ត្រូវបានបណ្តេញចេញ ជាមួយនឹងការនិរទេសកើនឡើងដល់ទៅជាង ៣ម៉ឺននាក់ក្នុងមួយថ្ងៃក្នុងអំឡុងពេលជម្លោះ។

ទោះបីអ៊ីរ៉ង់បដិសេធមិនកំណត់គោលដៅលើជនជាតិអាហ្វហ្គានីស្ថាន របាយការណ៍ជាច្រើនបានបង្កើនការប្រឆាំងនឹងអាហ្វហ្គានីស្ថាន និងភាពតានតឹងខាងផ្លូវចិត្ត។ គ្រួសារដែលកើត និងធំធាត់នៅក្នុងប្រទេសអ៊ីរ៉ង់កំពុងត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះដែលពួកគេចាត់ទុកថា ជាជម្រកតែមួយគត់របស់ពួកគេ។
យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិ ការវិលត្រឡប់មកវិញរបស់ជនជាតិអាហ្វហ្គានីស្ថានកំពុងត្រូវការជំនួយជាបន្ទាន់។ ថ្វីត្បិតតែការត្រឡប់មកវិញខ្លះជាការស្ម័គ្រចិត្តក៏ដោយ ប៉ុន្តែមនុស្សជាច្រើនត្រឡប់មកវិញដោយសារការនិរទេស។
ក្រុមអ្នកសង្កេតការណ៍និយាយថា ការបង្រ្កាបនេះត្រូវបានជំរុញដោយវោហាសាស្ត្រនយោបាយ និងការចោទប្រកាន់ដែលរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបន្ទោសជនជាតិអាហ្វហ្គានីស្ថានចំពោះបញ្ហាសេដ្ឋកិច្ច ឬចោទប្រកាន់ពួកគេពីបទចារកម្មឲ្យអ៊ីស្រាអែលជាដើម៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


