ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ ចាប់ខ្លួនបុរសជប៉ុនមកពិន័យ ក្រោយបើកម៉ូតូទាំងអាក្រាតកាយ នៅទីសាធារណៈ
កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ លោកវរសេនីយ៍ទោ Sak Anan Kham Sai អធិការនគរបាលទេសចរណ៍ខេត្ត Hat Yai បានបញ្ជាឲ្យក្រុមការងារស៊ើបអង្កេតនគរបាលទេសចរណ៍ សហការជាមួយនគរបាលខេត្ត ក្នុងការតាមចាប់ខ្លួនបុរសអ្នកទេសចរម្នាក់ ដោយបានបើកបរទាំងអាក្រាតកាយនៅទីសាធារណៈ ដែលគេចាត់ទុកថា ជាទង្វើមិនសមរម្យ និងខុសច្បាប់។

ប៉ូលិសទេសចរណ៍ Hat Yai បានបញ្ចាក់ឲ្យដឹងថា បុរសជប៉ុននោះមានឈ្មោះថា Yasuda Kazuhiko អាយុ៥៦ឆ្នាំ ។ ពេលសមត្ថកិច្ចបានរកឃើញ ភ្ញៀវទេសចរបានសារភាពថា គាត់ពិតដូចបង្ហាញក្នុងរូបភាពនិងវីដេអូឃ្លិបលើបណ្ដាញសង្គមពិតមែន។ ដូច្នេះសមត្ថកិច្ចបានធ្វើការចោទប្រកាន់ដូចខាងក្រោម៖ ភ្ញៀវទេសចរណ៍បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌតាមមាត្រា៣៨៨ ដែលជាទង្វើគួរឲ្យអាម៉ាស់ចំពោះមុខសាធារណជន ដោយបង្ហាញរាងកាយ ឬប្រព្រឹត្តអំពើអាសអាភាសផ្សេងទៀត ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់មិនលើសពី ៥ពាន់បាត។
ដូច្នេះសមត្ថកិច្ចបាននាំខ្លួនអ្នកទេសចររូបនេះទៅកាន់ប៉ុស្តិ៍នគរបាលហាតយ៉ៃ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងពិន័យជាប្រាក់ ដែលជាការផាកពិន័យអតិបរមាសម្រាប់បទល្មើសដែលគាត់បានប្រព្រិត្ត។

បន្ថែមពីលើនេះ មន្ត្រីប៉ូលិសក៏បានព្រមានលោក Yasuda យ៉ាងម៉ឺងម៉ាត់ថា៖ សកម្មភាពបែបនេះគឺខុសច្បាប់ ហើយវាមិនសមរម្យទាំងស្រុង។ ព្រោះវាជារូបភាពមើលងាយ និងបំផ្លាញទេសចរណ៍ថៃ រួមទាំងការប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនថៃ និងភ្ញៀវទេសចរដែលបានឃើញ។ ក្រោយមក លោកបានទទួលស្គាល់ និងសុំទោសចំពោះអ្វីដែលខ្លួនបានធ្វើកន្លងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុដែលតារាជួរមុខ ច្រើនតែមិនពាក់ព័ន្ធនឹងនយោបាយថៃដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


