Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះសង្ឃថៃ១៥៤អង្គ ត្រូវចាប់ខ្លួនពាក់ព័ន្ធបទល្មើស​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Khaosod នៅថ្ងៃទី០៥ខែ​សីហា ប៉ូលិសថៃបានចាប់ខ្លួនព្រះសង្ឃ ១៥៤ អង្កនៅ៧៣ខេត្តទូទាំងប្រទេស ក្នុងប្រតិបត្តិការដ៏ធំដើម្បីចាប់ព្រះសង្ឃអង្គណាជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ឧក្រិដ្ឋកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ក្នុងគោលបំណងកែលម្អស្ថាប័នព្រះពុទ្ធសាសនាដែលមានរឿងអាស្រូវឥតល្ហែរបស់ប្រទេសថៃឡើងវិញ។

(រូបភាព៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​ការិយាល័យ​ស៊ើបអង្កេត​កណ្តាល និង​ការិយាល័យ​ពុទ្ធសាសនា​ជាតិថៃ ដើម្បី​ការពារ​មុខមាត់​ព្រះពុទ្ធសាសនា​របស់ថៃ​ដែលកំពុងតែរង្គោះរង្គើចាប់តាំងពីមានការរកឃើញព្រះសង្ឃជាន់ខ្ពស់ជាច្រើនអង្គមានទំនាក់ទំនងផ្លូវភេទជាមួយស្រ្តីម្នាក់និងការរកឃើញព្រះសង្ឃលួចលុយបច្ច័យវត្តជាដើម។

នៅក្នុងប្រតិបត្តិការណ៍នេះ ប្រសិន​បើ​រកឃើញព្រះសង្ឃ​ច្រើនជាងបី​អង្គ​ក្នុង​មួយខេត្តធ្វើ​ខុស​នឹង​ច្បាប់ត្រូវបានចាប់ខ្លួន ប្រធាន​ការិយាល័យ​ពុទ្ធសាសនា​មូលដ្ឋាន​នឹង​ត្រូវ​ដក​ចេញ។ ក្រោយការចាប់ខ្លួនព្រះសង្ឃ​ខ្លះ​មិន​ចង់​លាចាកសិក្ខាបទនោះទេ ប៉ុន្តែ​ច្បាប់ថៃ​ថ្មី​ឥឡូវ​ចែង​ថា បើ​ព្រះសង្ឃ​ល្មើស​ច្បាប់​ត្រូវ​តែសឹកក្នុង​រយៈពេល ១០ ថ្ងៃ។

ប៉ូលិសថៃរកឃើញថាព្រះសង្ឃ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ច្រើន​អង្គ​បាន​បួសជាព្រះសង្ឃដើម្បី​គេចខ្លួន​ពីច្បាប់ប៉ុណ្ណោះ ដោយមានព្រះសង្ឃខ្លះធ្លាប់បានប្រព្រឹត្តបទល្មើសពីមុនមក។ ការ​បង្ក្រាប​នឹងនៅតែ​បន្ត​រួម​មាន​ការ​ត្រួតពិនិត្យ​បច្ច័យវត្ត និងព្រះវិហារ​ដែល​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​សកម្មភាព​ខុស​ច្បាប់។ ប៉ូលិសថៃ​ក៏​មាន​គម្រោង​ធ្វើ​ការ​ជាមួយ​ប្រទេស​ផ្សេង​ទៀត ដើម្បី​ចាប់​ព្រះសង្ឃ​ដែល​រត់​ចេញ​ទៅ​ក្រៅ​ប្រទេសផងដែរ។

គួរបញ្ជាក់នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​ថៃ​ក្នុង​ការ​សម្អាត​ព្រះសង្ឃ និង​កសាង​ទំនុក​ចិត្ត​របស់​សាធារណជន​ក្នុង​ព្រះពុទ្ធសាសនា​ឡើង​វិញបន្ទាប់​ពីមានរឿងអាស្រូវជាបន្តបន្ទាប់ទាក់ទងជាមួយព្រះសង្ឃ ជាពិសេសរឿងស្រូវផ្លូវភេទរបស់ព្រះសង្ឃថៃតែម្ដងដែលល្បីដល់អន្តរជាតិ៕

​ការិយាល័យ​ស៊ើបអង្កេត​កណ្តាល និង​ការិយាល័យ​ពុទ្ធសាសនា​ជាតិថៃ។ (រូបភាព៖ Khaosod)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម