Connect with us

ព័ត៌មានអន្ដរជាតិ

អតីត​អ្នក​ប្រដាល់​ថៃម្នាក់ ​ដុត​អ្នក​ទេសចរ​ម៉ាឡេស៊ី​២នាក់នៅ​បាងកក

បានផុស

នៅ

អតីត​អ្នក​ប្រដាល់​ថៃ​ម្នាក់ ​​បាន​​បង្ក​ហេតុការណ៍​ដ៏​គួរ​ឲ្យ​​​​រន្ធត់​មួយ​ទៅ​លើ​អ្នក​ទេសចរ​ម៉ាឡេស៊ី​២​​នាក់​នៅ​កណ្តាល​ក្រុង​បាងកក​ ដោយចាក់សារធាតុ​រំលាយ​ទឹក​ថ្នាំ​ ហើយ​​ដុត​​ជន​រងគ្រោះ​ទាំង​​មិន​ញញើតដៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង ១០យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​៧ខែ​សីហា​ឆ្នាំ​២០២៥ នៅខាងក្រៅផ្សារទំនើប Ratchaprasong។ ជន​បង្ក​ជា​បុរសវ័យ ៣០​ឆ្នាំ ឈ្មោះ Warakorn Pabtaisong ធ្លាប់ធ្វើ​ជាអ្នកប្រដាល់អាជីព។ អ្នកនៅ​កន្លែង​កើត​ហេតុ ​បាន​ចាប់​ជន​ដៃ​ដល់​ ​មុន​ពេល​ប៉ូលិស​ទៅ​​ដល់។

Warakorn ដែលទើបតែបាត់បង់ការងារ​ជា​សន្តិសុខ បានសារភាពចំពោះ​មុខ​ប៉ូលិសថា ភាពអត់ការងារធ្វើ និងភាពស្រេក​ឃ្លានបានជំរុញ​ឲ្យ​គាត់​ធ្វើ​សកម្មភាព​បែប​នេះ ដោយ​និយាយ​ថា «​ខ្ញុំ​មិន​បាន​ហូបអី​ពេញ​មួយ​ថ្ងៃ​មក​ហើយ​» ហើយ​​អះអាង​ថា ​រូប​គេ​គ្មាន​ជម្លោះ​ជាមួយ​ជនរងគ្រោះ​ពីមុន​មក​ទេ។ ប៉ូលិស ពុំ​បាន​រក​ឃើញ​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ជន​បង្ក​ឡើយ។

ជន​រង​គ្រោះ​ជនជាតិ​ម៉ាឡេស៊ី​ មាន​អាយុ​២៦​ឆ្នាំ ​និង​២៧​ឆ្នាំ​ រង​របួស​មុខ និង​ខ្លួន​ប្រាណ ប៉ុន្តែ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Sorawong Thienthong បានជួយ​សម្រួល​ដល់​ការ​​ព្យាបាល​របស់​ជន​រងគ្រោះ ហើយ​ប្រកាស​ប្តេជ្ញាពង្រឹងវិធានការសុវត្ថិភាព​បន្ថែម​ទៀត​នៅ​ក្នុងតំបន់ទេសចរណ៍៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម