ព័ត៌មានអន្ដរជាតិ
ឪពុករបស់ទេសចរម៉ាឡេស៊ី បានប្រាប់កូនដែរថា កុំទៅលេងថៃព្រោះគ្មានសុវត្ថិភាព តែកូនថា មិនអី
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Star នៅថ្ងៃទី១១ខែសីហា ទេសចរម៉ាឡេស៊ីពីរនាក់ជាគូរស្នហ៍នឹងគ្នាដែលត្រូវបានបុរសម្នាក់វាយនិងដុតពួកគេយ៉ាងសាហាវ នៅទីក្រុងបាំងកកកាលពីសប្ដាហ៍មុននោះ តាមពិតទៅមុនពួកគេមកប្រទេសថៃឪពុករបស់ពួកគេមិនបានចង់ឲ្យមកលេងប្រទេសថៃនោះទេនិងបានហាមឃាត់ដោយព្រួយបារម្ភថានៅក្នុងប្រទេសថៃពុំមានសុវត្ថិភាព។

គួររម្លឹកថាហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងទៅលើភ្ញៀវទេសចរណ៍ម៉ាឡេស៊ីពីរនាក់។ អ្នកទាំងពីរត្រូវបានគេស្គាល់ថាជា Gan Xiao Zhen អាយុ ២៧ ឆ្នាំនិងមិត្តប្រុស Ong Yik Leong អាយុ ២៦ ឆ្នាំត្រូវបុរសគ្មានការងារធ្វើម្នាក់វាយនិងដុតពួកគេនៅជិតផ្សារទំនើបមួយនៅផ្លូវ Ratchadamri ក្នុងទីក្រុងបាំងកកកាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
យោងតាមឪពុករបស់ Xiao Zhen លោក Gan Kin In អាយុ ៨០ ឆ្នាំបានសារភាពថាគាត់មានអារម្មណ៍ព្រួយបារម្ភនៅពេលដែល Xiao Zhen បានប្រាប់គាត់អំពីការធ្វើដំណើរទៅប្រទេសថៃ ខណៈដែលលោកថាមានឧប្បត្តិហេតុជាច្រើនបានកើតឡើងនៅក្នុងប្រទេសថៃក្នុងឆ្នាំនេះ។ គាត់បានណែនាំកុំឲ្យកូនស្រីទៅប្រទេសថៃ ប៉ុន្តែនាងធានាថាវានឹងមានសុវត្ថិភាពទើបគាត់អនុញ្ញត្ត។
លោកបានបន្ថែមថា កូនស្រីរបស់លោកមានការរលាកកម្រិតទី ២ចំនួន ៣៦% លើមុខ ទ្រូង និងដៃរបស់នាង និងអាចធ្វើការទំនាក់ទំនងបានជាលាយលក្ខណ៍អក្សរប៉ុណ្ណោះ ខណៈមិត្តប្រុសរបស់នាងមានស្ថានភាពស្ថេរភាព តែត្រូវព្យាបាលដោយមានការថែទាំខ្លាំង។
លើសពីនេះក្រុមគ្រួសារពួកគេទាំងពីរបានស្នើសុំរបាយការណ៍ពីគ្រូពេទ្យថៃ ដើម្បីពិគ្រោះជាមួយវេជ្ជបណ្ឌិតម៉ាឡេស៊ី ហើយស្នើអាជ្ញាធរថៃឲ្យផ្ទេរពួកគេមកកាន់ប្រទេសម៉ាឡេស៊ីវិញឲ្យបានឆាប់ ដោយសារបញ្ហាស្នាក់នៅក្នុងប្រទេសថៃពិបាកសម្រាប់គ្រួសារពួកគេ បូករួមជាមួយការព្រួយបារម្ភពីសុវត្ថិភាពនៅក្នុងប្រទេសថៃ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


