Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ចោទការតាំងពិព័រណ៍សិល្បៈថៃបំភាន់គោលនយោបាយរបស់ខ្លួន

បានផុស

នៅ

ប្រទេសចិនបានចោទប្រកាន់ការតាំងពិព័រណ៍សិល្បៈថៃថាបានបំភាន់គោលនយោបាយរបស់ខ្លួនលើតំបន់ទីបេ ស៊ីនជាំង និងហុងកុង ដោយស្ថានទូតចិនស្នើសុំឲ្យដកចេញស្នាដៃសិល្បៈទាំងនោះចេញវិញ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Straits Times​ កាលពីថ្ងៃទី១១ខែសីហា។

មជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ទីក្រុងបាងកក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតាំងពិព័រណ៍នេះបានចាប់ផ្ដើមកាលថ្ងៃទី ២៤ ខែកក្កដា នៅមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ទីក្រុងបាងកក។ វាផ្តោតលើរដ្ឋាភិបាលផ្តាច់ការ និងរួមបញ្ចូលស្នាដៃសិល្បៈដែលបង្កើតឡើងដោយស្នាដៃរបស់វិចិត្រករនិរទេសខ្លួន។ ក្រសួងការបរទេសថៃ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ខណៈបើតាមអ្នកសម្របសម្រួលនៅក្នុងការតាំងពិព័រណ៍នេះ​ ស្នាដៃសិល្បៈដែលនិយាយអំពីការតវ៉ារបស់ទីក្រុងហុងកុង និងការប្រព្រឹត្តរបស់ចិនចំពោះជនជាតិភាគតិចនៅទីបេ និងស៊ីនជាំង ត្រូវបានផ្លាស់ប្តូរ ឬដកចេញបន្ទាប់ពីមានការស្នើសុំពីស្ថានទូតចិន។

ជាមួយគ្នានេះក្រសួងការបរទេសរបស់ប្រទេសចិនបាននិយាយថាការតាំងពិព័រណ៍នេះបានផ្សព្វផ្សាយ «ការភូតកុហក» គាំទ្រចលនាផ្ដាច់ខ្លួន និងធ្វើឱ្យខូចដល់ «ផលប្រយោជន៍ស្នូល និងសេចក្តីថ្លៃថ្នូរនយោបាយ» របស់ប្រទេសចិន។ ទីក្រុងប៉េកាំងបានសង្កត់ធ្ងន់ថាខ្លួនប្រឆាំងនឹងការប្រើប្រាស់ការផ្លាស់ប្តូរវប្បធម៌ដើម្បីធ្វើឧបាយកលនយោបាយ ឬជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

គួរបញ្ជាក់ថាឧបទ្ទវហេតុនេះបានបង្ហាញពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរដ្ឋាភិបាលពួកគេតែងតែធ្វើឱ្យមានតុល្យភាពទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំង៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម