Connect with us

ព័ត៌មានអន្ដរជាតិ

ជនភៀសខ្លួនមីយ៉ាន់ម៉ា ១០ម៉ឺននាក់ក្នុងប្រទេសថៃ ប្រឈមភាពអត់ឃ្លាននិងវិបត្តិសុខភាព

បានផុស

នៅ

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយថា ជនភៀសខ្លួនមីយ៉ាន់ម៉ាជាង ១០ ម៉ឺននាក់ដែលកំពុងរស់នៅក្នុងជំរុំនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា បានបាត់បង់អាហារ និងជំនួយផ្នែកថែទាំសុខភាពភាគច្រើនរបស់ពួកគេ បន្ទាប់ពីការកាត់បន្ថយមូលនិធិរបស់សហរដ្ឋអាមេរិក និងការខ្វះខាតជំនួយផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយររបស់ Human Right Watch នៅថ្ងៃទី១២ខែសីហានេះ។

ប្រជាជនមីយ៉ាន់ម៉ាស្ថិតនៅក្នុងជំរុំភៀសខ្លួនបណ្ដោះអាសន្ននៅក្នុងប្រទេសថៃ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកាត់បន្ថយជំនួយត្រូវបានចូលជាធរមាននៅថ្ងៃទី ៣១ខែកក្កដា ឆ្នាំ ២០២៥ បានបញ្ចប់សេវាកម្មថែទាំសុខភាពសុខភាព និងជំនួយស្បៀងអាហារសម្រាប់គ្រួសារភាគច្រើន ដោយទុកឱ្យជនភៀសខ្លួន ដែលមិនអាចធ្វើការដោយស្របច្បាប់ ឬធ្វើដំណើរទៅក្រៅជំរុំ ក្នុងស្ថានភាពអស់សង្ឃឹម។

ជំរុំជនភៀសខ្លួនទាំងប្រាំបួនដែលត្រូវបានបង្កើតឡើងតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មានប្រជាជនជាង ១០៧,០០០ នាក់ ដែលភាគច្រើនបានរស់នៅទីនោះអស់ជាច្រើនទស្សវត្សរ៍ ឬកើតនៅក្នុងប្រទេសថៃ។ ដោយមិនមានសិទ្ធិស្របច្បាប់ក្នុងការធ្វើការ ជនភៀសខ្លួនមីយ៉ាន់ម៉ាកំពុងងាកទៅរកវិធីដោះស្រាយហានិភ័យ ដូចជាការរត់ពន្ធខ្លួនឯងចូលទៅក្នុងទីក្រុងសម្រាប់ការងារខុសច្បាប់ ការយកបំណុលការប្រាក់ខ្ពស់ ការទាញកុមារចេញពីសាលារៀនទៅធ្វើការ ឬក្នុងករណីធ្ងន់ធ្ងរបំផុត ឈ្លានដល់ការលួចអាហារ។ កង្វះអាហារូបត្ថម្ភក្នុងចំនោមកុមារអាយុក្រោម ៥ ឆ្នាំបានកើនឡើងជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ខណៈពេលដែលលទ្ធភាពទទួលបានការថែទាំសុខភាពបានធ្លាក់ចុះយ៉ាងខ្លាំង។

ជនជាតិមីយ៉ាន់ម៉ានាំគ្នាឆ្លងដែនទៅថៃដោយសារមានសង្គ្រាមស៊ីវិលក្នុងប្រទេសខ្លួន

អង្គការ HRW បានជំរុញឱ្យរដ្ឋាភិបាលថៃអនុញ្ញាតឱ្យជនភៀសខ្លួនធ្វើការដោយស្របច្បាប់តាមរយៈដំណើរការមួយដោយសេរី និងឆាប់រហ័ស ដោយលើកហេតុផលថា វានឹងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង និងដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មរបស់ប្រទេសថៃ។

អង្គការសហប្រជាជាតិក៏បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយឱ្យបំពេញចន្លោះខ្វះខាតថវិកាជាបន្ទាន់ និងគាំទ្រការផ្លាស់ប្តូរពីគំរូជំនួយបិទជំរុំទៅមួយដែលផ្តល់សិទ្ធិអំណាចដល់ជនភៀសខ្លួន និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ម្ចាស់ផ្ទះ។ បើគ្មានការផ្លាស់ប្តូរបែបនេះទេ HRW បានព្រមានថា ជនភៀសខ្លួននឹងនៅតែជាប់ក្នុងភាពក្រីក្រ និងភាពមិនច្បាស់លាស់នាពេលអនាគត៕

ជនភៀសខ្លួនប្រមូលទឹកនៅជំរុំជនភៀសខ្លួន Mae La ក្នុងទីក្រុង Mae Sot ប្រទេសថៃ។ (រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម